ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតី ក្នុងពិធីសែនក្រុងពាលីសម្រាប់រៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៥”

(ព្រៃវែង)៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីសែនក្រុងពាលីសម្រាប់រៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៥” នៅបរិវេណសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង-ស្រុក ប្រតិភូអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ក្រុមការងារស.ស.យ.ក. ខេត្ត និងក្រុមការងាពាក់ព័ន្ធផងដែរ។