កញ្ចប់​គ្រាប់បែក​មួយ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​ ផ្ទះ​លោក​ប៊ី​គ្លី​ន​តុ​ន

ទីក្រុង​ញូ​វ​យ៉​ក ៖ បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today នៅ​ថ្ងៃ​ពុធ ទី​២៤ ខែតុលា ឆ្នាំ​២០១៨​ថា ប៉ូលិស​អា​មេ​រិ​កបាន​បើក​ការ​ស៊ើបអង្កេត​លើ​កញ្ចប់​សង្ស័យ​មួយ​មាន​ផ្ទុក​សារធាតុ​ផ្ទុះ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​ផ្ទះ​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក Bill Clinton និង​ភរិយា​របស់​លោក គឺ​លោកស្រី Hillary Clinton ក្នុង​សង្កាត់ Chappaqua ស្ថិត​នៅ​ជាយ​ទីក្រុង​ញូ​វ​យ៉​ក នៅ​ថ្ងៃ​ពុធ​នេះ​។

យោង​តាម​ប៉ូលិស​អា​មេ​រិ​ក កញ្ចប់​សង្ស័យ​ខាងលើ​មាន​ផ្ទុក​គ្រាប់បែក​កែ​ច្នៃ ដូច​គ្នា​ទៅ​នឹង​គ្រាប់បែក​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង ប្រអប់​ទទួល​សារ នៅ​ឯ​ផ្ទះ​របស់​មហាសេដ្ឋី លោក George Soros កាលពី​ថ្ងៃ​ចន្ទ​។ ក៏​ប៉ុន្តែ ភ្លាម​ៗ​មិន​ទាន់​មានការ​អះអាង ផ្លូវការ ឬ​ក៏​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ខណៈ​អ្នកជំនាញ​ម្នាក់​ដែល​បាន ត្រួតពិនិត្យ​ប្រអប់​សារ​នៅ​ឯ​ផ្ទះ​លោក Bill Clinton យល់​ថា កញ្ចប់​សង្ស័យ​នេះ​ក៏​មាន​លក្ខណៈ​ដូច​គ្នា ទៅ​នឹង​កញ្ចប់​ដែល​គេ​ផ្ញើ​ទៅ​កាន់​ការិយាល័យ​អតីត​ប្រ​ធានា​នា​ធិ​បតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផង​ដែរ​៕