ប្រដាល់​អន្តរជាតិ​គូ វ៉ែន សុវណ្ណ និង​កីឡាករ​ថៃ​យប់មិញ​ ទទួល​បានការ​គាំទ្រ​ខ្លាំង

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ម្នាក់​ៗ​រន្ធត់​យ៉ាង​ខ្លាំង​ស្រឡាំងកាំង និង​មាន​អារម្មណ៍​ព្រឺ​ជំនួស​កីឡាករ ដោយសារ​តែ​កីឡាករ​ថៃ Saber Fath ត្រូវ​កីឡាករ​កម្ពុជា បង្គោល​ក្រហម វ៉ែន សុវណ្ណ វាយ​ឲ្យ​បែក​រយះ​ដូច​យក​ឡា​ម​វះ ហើយ​បណ្ដាល​ឲ្យ​ហូរ​ឈាម​ជោគ​មុខ ដល់​ថ្នាក់​គ្រូបង្វឹក​របស់​កីឡាករ​ថៃ​សម្រេចចិត្ត​សុំ​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ឈប់​ប្រកួត​។

កា​ប្រកួត​ទាំងមូល ត្រូវ​បាន​បញ្ចប់​ក្នុង​ទឹក​ទី​៥ មុន​តម្រូវ​ឲ្យ​ប៉ះ​គ្នា បន្ទាប់​ពី​កីឡាករ​ថៃ​ត្រូវ​គេ​ឃើញ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ លើ​ចិញ្ចើម​ក្រោយ​ការ​តស៊ូ​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោងជាង​១០​យប់ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​ហួសប្រមាណ ពោល​គឺ​តាំងពី​ទឹក​ចាប់ផ្ដើម​រហូត​ដល់​ទឹក​ចុង​ក្រោយ​។