សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ និងចាស់ជរាគ្មានទីពឹង សរុបចំនួន ១,៧៧៧គ្រួសារ រស់នៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ ប្រារព្ធធ្វើឡើងនៅថ្ងៃ អង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅក្នុងដីឡូតិ៍ទល់មុខវត្តសុវណ្ណមុនីវង្ស (ហៅវត្តអន្លង់ក្ងាន) ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គការយូអ៊ិនអេដស៍ (UNAIDS) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី-យុវជន-អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើននាក់។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំមកជាមួយនូវព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ ព្រមទាំងបាននាំមកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអំណោយទាំងនេះទទួលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេសក្នុងទិវា ៨ឧសភា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយកប្រតិបត្តិកម្មវិធីអង្គការយូអ៊ិនអេដស៍ ប្រចាំនៅកម្ពុជា (UNAIDS) ដែលបានអញ្ជើញចូលរួមនិងធ្វើការវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលមានការរីកចម្រើនខ្លាំងក្លាក្នុងការឆ្លើយតបថ្នាក់ជាតិទៅនឹងបញ្ហាអេដស៍ ព្រមទាំងបានផ្តល់នូវព័ត៌មានដ៏មានសារសំខាន់ជូនប្រជាពលរដ្ឋ និងអង្គពិធីទាំងមូល។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងសាខាទាំង ២៤ខេត្តទៀត មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើកិច្ចការងាររួមគ្នាដើម្បីសម្រេចបានលទ្ធផលល្អប្រសើរដូចសព្វថ្ងៃនេះ ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានរកឃើញអ្នកផ្ទុកមេរោគអេដស៍ដំបូងបង្អស់នៅឆ្នាំ១៩៩១មក ហើយនៅឆ្នាំ១៩៩៧ អត្រាប្រេវ៉ាឡង់ បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ១,៦% ហើយដែលអត្រាបានចុះមកនៅ ១,១% នៅឆ្នាំ២០០៦ និងបានចុះមកដល់ ០,៨% នៅឆ្នាំ២០០៩ និងបានចុះជាបន្តបន្ទាប់រហូតមកដល់ ០,៥% នៅឆ្នាំ២០១៩ នេះ។

ក្នុងឋានៈជា ឥស្សរជនឆ្នើមថ្នាក់ជាតិ និងជាប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តប្រឹងប្រែងរួមគ្នាធ្វើការងារនេះឱ្យឈានឆ្ពោះទៅសម្រេចបានគោលដៅបញ្ចប់អេដស៍នៅកម្ពុជានាឆ្នាំ២០២៥ គឺ គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការស្លាប់ដោយសារជំងឺអេដស៍ និងគ្មានការរើសអើងអ្នកជំងឺអេដស៍។ ការដែលសំខាន់នោះគឺ សូមអ្នកដែលរស់នៅជាមួយមេរោគអេដស៍ទាំងអស់លេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា ហើយសូមមេត្តាកុំចម្លងទៅអ្នកដទៃ និងត្រូវដើរតួជាអ្នកជួយអប់រំដល់បងប្អូន មិត្តភក្តិរបស់ខ្លួន ក្នុងការប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍នេះ។ ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងហោចណាស់ឱ្យបាន៤ដងមុនពេលសម្រាល និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។ ចំពោះស្ត្រីមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាពនិងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

តាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានគូសបញ្ជាក់អំពីសកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានវីរៈគំរូក្នុងការគិតគូរដល់អ្នកជំងឺអេដស៍នេះហើយ ទើបនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ សម្តេច បានទទួលគោរមងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ពី កម្មវិធីអង្គការសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍ ជំងឺអេដស៍ (UNAIDS) និងវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ (អេ.ភី.អិល.អេហ្វ APLF)។ ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកស្វែងរកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជា បានពង្រីកសកម្មភាពអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ដោយបានចុះទៅជួបផ្ទាល់ជាមួយកម្មករ កម្មការិនី អ្នកជំងឺតាមមន្ទីរពេទ្យ គ្រួសាររងគ្រោះតាមសហគមន៍ ដឹកនាំចលនាបំផុសមិត្តអប់រំមិត្តក្នុងជួរយុវជន យុវនារី និងលើកកម្ពស់ការមិនរើសអើង និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺអេដស៍ និងគ្រួសាររងគ្រោះដោយមេរោគអេដស៍ រួមជាមួយការលើកទឹកចិត្តគ្រប់សាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី ខេត្ត វិស័យឯកជន និងអ្នករងគ្រោះផ្ទាល់ ចូលរួមធ្វើសកម្មភាពអប់រំ បង្ការ ទប់ស្កាត់ការរីករាលដាល មិនរើសអើងអ្នកជំងឺអេដស៍ និងគ្រួសាររងគ្រោះដោយមេរោគអេដស៍។

ឯកឧត្តមបានបន្តថា ក្នុងការទទួលស្គាល់នូវស្នាដៃជាគំរូនៃសកម្មភាពទាំងអស់នេះ ទើប អេ.ភី.អិល.អេហ្វ (APLF) និងយូអ៊ិនអេដស៍ (UNAIDS) តំណាងដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានប្រគល់ពានរង្វាន់ដំបូងបំផុតសម្រាប់ជូនថ្នាក់ដឹកនាំគំរូនៃបណ្តាប្រទេស ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ដោយមើលឃើញពីវីរៈភាពជាគំរូ និងសក្កានុពលនៃការចូលរួមគាំទ្រពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្នុងស្ថានភាពនៅកម្ពុជាដែលស្ត្រីផ្ទុកមេរោគអេដស៍មានចំនួនច្រើនជាងបុរស ដែលអាចបង្កើតឱ្យមានហានិភ័យនៃការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ទើបថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ អង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការយូនីសេហ្វ (UNICEF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូអ៊ិនអេដស៍ (UNAIDS) ប្រចាំនៅហ្សឺណែវ បានប្រគល់គោរមងារថ្មីមួយទៀតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា “ការរួមចំណែករបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនេះ បានរួមវិភាគទានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ
រដ្ឋាភិបាលកម្ពុជា និងដៃគូសហប្រតិបត្តិការ ក្នុងការកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន ហើយចំណុចគួរឱ្យកត់សម្គាល់នោះគឺ បានធ្វើឱ្យអត្រាចម្លងពីម្តាយទៅកូនដែលមាន ៣៧% នៅឆ្នាំ២០០៧ បានធ្លាក់ចុះមកនៅត្រឹម ៦,២% នៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ កំពុងតែបាននិងលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ ៩៤% ឱ្យទទួលសេវាបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន។”

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយកប្រតិបត្តិកម្មវិធីអង្គការយូអ៊ិនអេដស៍ (UNAIDS) ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ៖ “កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាមាក់ងាយ និងរើសអើង និងការផ្ដល់ការគាំទ្រផ្នែកសង្គមដល់អ្នករងគ្រោះ/រងផលប៉ះពាល់ដោយសារមេរោគអេដស៍។ យើងកំពុងតែរង់ចាំដោយក្ដីទន្ទឹងចំពោះការចូលរួមបន្ថែមទៀតពីកាកបាទក្រហមកម្ពុជា និងបណ្ដាញឥស្សរជនឆ្នើមថ្នាក់ជាតិក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងការលើកកម្ពស់ការធ្វើតេស្តឈាមរកមេរោគអេដស៍ និងការព្យាបាលចំពោះស្ត្រីមានផ្ទៃពោះដោយការផ្ទុកមេរោគអេដស៍ ដើម្បីធានាថាទារកទាំងអស់បានកើតមកដោយសុខភាពល្អ។ យើងសង្ឃឹមយ៉ាងមុតមាំថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចប់បញ្ហាអេដស៍ និងការចម្លងមេរោគអេដស៍ពីម្ដាយទៅទារកនៅឆ្នាំ២០២៥ នឹងក្លាយជាការពិត។”

ថ្លែងក្នុងពិធីនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវ និងផ្តាំផ្ញើដូចខាងក្រោម ៖
១/ ទន្ទឹមនឹងអត្រាការរីករាលដាលនៃមេរោគអេដស៍មានការធ្លាក់ចុះ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាគ្រោះមហន្តរាយកើតមានឡើងជារៀងរាល់ថ្ងៃ ដូច្នេះ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការអធ្យាស្រ័យគ្នា និងជៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
២/ សូមប្រជាពលរដ្ឋទាំងអស់គិតគូរពីសុខុមាលភាពសង្គម និងលើកស្ទួយជីវភាពគ្រួសារ តាមរយៈការកាត់បន្ថយការចំណាយលើការព្យាបាលជំងឺដង្កាត់នានា ដោយក្នុងនោះត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូសដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់ ហើយត្រូវគេងក្នុងមុងជានិច្ច និងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់នៅពេលមានរោគសញ្ញានៃជំងឺឆ្លងណាមួយដើម្បីសង្គ្រោះជីវិតឱ្យបានទាន់ពេលវេលា។
៣/ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម ឬសម្លាប់មនុស្សជាដើម និងចូលរួមលុបបំបាត់អំពើរំលោភបំពានលើកុមារដែលជាបញ្ហាសង្គមស្អប់ខ្ពើម។
៤/ សូមក្មួយៗយុវជន ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា ត្រូវធ្វើជាគំរូល្អដល់អ្នកដទៃ ខិតខំសិក្សារៀនសូត្រ និងជួយអូសទាញមិត្តភក្តិដែលដើរផ្លូវខុសមកធ្វើអំពើល្អវិញ។
៥/ សូមអាណាព្យាបាលទាំងអស់មើលថែកូនក្មួយ ឬចៅឱ្យបានល្អ ប្រយ័ត្នលង់ទឹក ឬជួបឧបទ្ទវហេតុផ្សេងៗដែលនាំឱ្យមានវិប្បដិសារីអស់មួយជីវិត។
៦/ សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី ប្រើប្រាស់បណ្តាញព័ត៌មានសង្គមឱ្យចំទិសដៅ មានប្រយោជន៍ ហើយជៀសវាងអំពើអសីលធម៌សង្គមនានា ជាពិសេសត្រូវចេះរស់នៅដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក រស់នៅជាមួយគ្នាដោយសុខដុមរមនា ក្នុងប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាពនេះ។

សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗនៅទទួលបានក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារមេរោគអេដស៍ និងចាស់ជរាគ្មានទីពឹង សរុបចំនួន ១,៧៧៧គ្រួសារ រស់នៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ ប្រារព្ធធ្វើឡើងនៅថ្ងៃ អង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅក្នុងដីឡូតិ៍ទល់មុខវត្តសុវណ្ណមុនីវង្ស (ហៅវត្តអន្លង់ក្ងាន) ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គការយូអ៊ិនអេដស៍ (UNAIDS) ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រី-យុវជន-អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើននាក់។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំមកជាមួយនូវព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ ព្រមទាំងបាននាំមកនូវអំណោយមនុស្សធម៌របស់កាកបាទ