មេឆ្នោតយួន សញ្ញា K38 កំពុងបើកកត់ឆ្នោតយ៉ាងចំហនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ

ភ្នំពេញ មេឆ្នោតយួនផ្លាកសញ្ញា K38 ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ តំបន់រោងចក្រដំបូងក្រហម ខណ្ឌមានជ័យ រាជធានី បាននិងកំពុងបើកកត់ឆ្នោតយួនបើកចំហតែម្តងដោយពុំមានអាជ្ញាធរ ឬសមត្ថកិច្ចណា ហ៊ានក្អកជាមួយមេឆ្នោត ដែលមានផ្លាក K38នោះឡើយ។

ប្រជាពលរដ្ឋបាននិយាយរិះគន់ទៅលោកអធិការខណ្ឌមានជ័យដែលទើបនិងឡើងថ្មីឈ្មោះម៉េងវិមានដារា មិនគួរបណ្តែតបណ្តោយឲ្យមានបនល្បែងសីុសងដួចជា ការកត់ឆ្នោតយួនយីហោ K38 នេះទេគឺជាការអនុវត្តផ្ទុយ គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុចរបស់ ក្រសួងមហាផ្ទៃហើយបានផ្គើនទៅនិងបទបញ្ជារបស់សម្តេចក្រឡាហោម សខេងផងដែរ ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថាប្រហែលជាលោកអធិការខណ្ឌមានជ័យបានទទូលសំណែនពីមេឆ្នោតយីហោK38 ហើយមើលទៅបានជាមិនខ្ចីបង្រ្កាប។

ម្យ៉ាងវិញទៀតអំពើចោរលួចឆក់ប្លន់ករណីប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារគឺវាកើតចេញពីប្រភពបនល្បែងសីុសងនេះឯង។

ប្រជាពលរដ្ជបានសំណូមពរដល់ លោក សថេត ស្នងការដ្ឋានរាជធានីភ្នំពេញ មេត្តាពិនិត្យមើល មេឆ្នោតយួននៅរោងចក្រដំបូលក្រហមដែលមានឈ្មោះតាម៉ាប់ជាមេឆ្នោតដុះស្លែរនេះផងដើម្បីថែរក្សានៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ឲ្យបានស្ថិតស្ថេរយូរ អង្វែងនិងឲ្យការរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋានមានភាពសុខសាន្តផងដែរ។