អភិបាលខេត្តព្រះសីហនុណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹកឲ្យបានទាន់ពេលវេលា

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានណែនាំឱ្យមន្ត្រីសង្កាត់ ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹក ដើម្បីអោយទឹកហូរបានលឿន រំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រតំបន់ទំនាបក្នុងក្រុងព្រះសីហនុ បានទាន់ពេលវេលានៅពេលមេឃរាំង និងទឹកស្រកចុះជាក់ជាមិនខាន។
ការណែនាំរបស់លោកអភិបាលខេត្ត ខណៈដែលលោកដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះនៅតាមអាងចម្រោះទឹក១៦ហិកតា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ លោកអភិបាលខេត្ត ក៏សូមឱ្យប្រជាពលរដ្ឋមានការយោគយល់ ព្រោះនេះគឺជាធម្មជាតិ យើងមិនអាចបញ្ចៀសបាន៕