លោកគង់ សំណាង មេPM​ស្រុងប​ន្ទាយអំពិល បើ​ដៃ​ឲ្យប្រ​ពន្ឋរកស៊ី​ទិញ លក់​ឈើប្រណិត យ៉ាងអា​ណាធិបតេយ្យ​បំផុត

ខេត្តឧត្តរ​មានជ័យ៖តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាន​ឲ្យដឹងថា​៖លោក គង់ សំណាង មេ​បញ្ជាការកងរាជអាវុធហត្ថ ស្រុងបន្ទាយអំពិល បានឃុបឃិ​តបើក​ដៃ​ឲ្យប្រពន្ឋរប​ស់​ខ្លួនរកស៊ីបទ​ល្មើ​ព្រៃឈើ​យ៉ាងអាណាធិប​តេយ្យ ដោ​យដើរប្រមូល​ទិញផ្តាច់មុខនៅក្នុង​ស្រុកយក​មក​ដាក់​លក់ និង​ស្តុប​ទុកនៅ​ផ្ទះជាប់នឹងទីបញ្ជាការផ្ទាល់តែម្តង ដោយមិនខ្លាចរអា ពីសំណាញ់ច្បាប់ឡើយ។

ប្រជាពលរដ្ឋបន្តថា​៖ប្រពន្ឋលោកមេប​ញ្ជាការស្រុកបន្ទាយអំពិល មិនមែនទើបរកស៊ីនោះទេ ពោល​គឺយូ​ឆ្នាំមកហើយដោយអាងអំណាចប្តីជាមេបញ្ចាការ ទើបហានធ្វើអ្វីៗតាមអំពើចិត្តបែប​នេះ​។
ដោយឡែកលោក គង់ សំណាង មេ​បញ្ជាការកងរាជអាវុធហត្ថ ស្រុងបន្ទាយអំពិល ​ត្រូវបានព​ល​រដ្ឋរិះ​គន់​ថា បានគាបសង្កត់ប្រើអំណាចគំរាម ចំរិតទាប្រាក់តាមអំពើចិត្តពីប្រជាពលរដ្ឋស្លូត​ត្រង់​ដែល​ប្រកបមុខរបរដឹកឈើជាលក្ខណៈគ្រួសារ និងធ្យូង អុសដុតជាដើម។
ជាងនេះទៅទៀតកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោកមេPMរូបនេះបានបញ្ជា​ឲ្យកូនចៅ​ឡោម​ព័ទ្ធផ្ទះប្រជាពលរដ្ឋដែលស្តុបឈើលក្ខណៈគ្រួសារ ដោយមិនពាក់ឯកសណ្ឋាន​ជាសមត្ថកិច្ច​ គ្មានដេកាតុលាការ និងការអនុ​ញ្ញា​តិ​ពី​ម្ចាស់ផ្ទះទៀតផង។​

បើ​តាមបញ្ជាកា​រស្រុកបន្ទាយអំពិល​បានប្រាប់តាមទូរសព្ទ័ថា មេ​របស់លោកបាន​ឲ្យបណ្តាលស្រុក​ទាំងអ​ស់ធ្វើ​កិច្ចសន្យា​ បើសិន​ជាអាវុធហត្ថ​ណាម្នាក់មានពាក់ពន្ឋ័ទៅ​នឹងបទល្មើស​ទាំងនេះ​សូម​ឲ្យមូ​ល​ខោអាវចូលគុកទាំងអស់​ ហើយការបំផុសរឿងនេះ​ឡើងដោយសារអាវុធ​ហត្ថចេញមុខ​បិត​សិប្ប​កម្ម បង្ក្រាប អញ្ចឹង​ទេអ្នករ​កស៊ី​បទ​ល្មើសហ្នឹង​ហើយដែលវាយ​ប្រហារូបលោកនោះ។

ចំណែក​លោកមេ​PMខេត្តឈ្មោះ ពុទ្ធ សារ៉ាន់ បានប្រាប់តាមទូរស័ព្ទទាំងកំហឹង​យ៉ាងខ្លីហាក់​ដូចជា​ដឹង​រឿង​ជាមុន​ថា យកតែរូបចាស់ៗមកនិយាយ បើសិនជានៅមានរកស៊ីលោកនឹងធ្វើ​ឲ្យមើល ទាំង​​អ្នកសា​រព័ត៌មានមិនទាន់សួរនូវសំណួរពាក់ពន្ឋ័បទល្មើឈើ​ផង គ្រាន់តែលឺឈ្មោះ​លោក​មេPM​ស្រុកបន្ទាយ​អំពិល​ស្រាប់តែបកស្រាយដោយខ្លួនឯងយ៉ាងខ្លីហើយបិតទូរស័ព្ទតែម្តង។

តែទោះយ៉ាងនេះក្តីពលរដ្ឋបញ្ជាក់ថា រូបទាំងនេះគាត់ថតបា​ននូវទីបញ្ជាការអា​វុធហត្ថស្រុកបន្ទាយ​អំពិលកាល​ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០​១៩​ ខណៈដែលធ្វើ​ជាអ្នកទិញឈើយកទៅប្រើប្រាស់នោះ។​​
ដោយសារតែការឈឺឆ្អាលខ្លាចបាត់បង់​និងវិនាសហិនហោចសម្បត្តិធម្មជាតិនោះ ទើបពួគាត់​សូម​សំណូមពរដល់​នាយឧត្តមសេនីយ៍ សៅ សុខា​​​ អគ្គមេបញ្ជាការ​រងនៃកង​យោធពល​ខេម​រភូមិន្ទ មេបញ្ជាកា​រកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង​បង្ក្រា​ប​បទល្មើសធនធានធម្មជាតិ មានវិធានការទៅលើមន្ត្រីខិលខូចទាំងនេះ ខណៈកំពុងឃុប​ឃិតគ្នារកស៊ីបិតបាំងបទល្មើស គំរាមប្រជាពលរដ្ឋបង្ក​ឲ្យមានការភ័យខ្លាច៕