នាថ្ងៃទី០២ខែតុលា ឆ្នាំ២០១៩លោកជំទាវទ្បោក ខេងអ្នកតំណាងរាស្រ្តនិងលោកចេង មុនីរ៉ាអភិបាលខណ្ឌព្រមទាំមន្រ្តីជំនាញតំណាងមន្ទីរធនធានទឹកនិងតំណាងមន្ទីរសាធារណៈការអញ្ជើញចុះពិនិត្យទីតាំងបាក់ច្រាំង ទន្លេនៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញលោកចេង មុនីរ៉ាអភិបាលខណ្ឌគូសបញ្ជាក់ថាអាជ្ញាធរតែងតែជម្រាជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ច្រាំងទន្លេត្រូវតែប្រុងប្រយ័ត្ននារដូវទឹកឡើង។ព្រោះការបាក់ច្រាំងទន្លេមានរៀងរាល់ឆ្នាំ។ដូច្នេះអ្នករស់នៅក្បែរទីតាំងមិនសុវត្ថិភាពត្រូវតែមានការ
ប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់។លោកជំទាវឡោក ខេងអ្នកតំណាងរាស្រ្តថ្លែងកោតសរសើរ ចំពោះអាជ្ញាធរសង្កាត់និងខណ្ឌច្បារអំពៅដែលតែងតែយកកិច្ចទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាក។លោកជំទាវអ្នកតំណាងរាស្រ្តស្នើរសុំអាជ្ញាធរជួយបង្ករលក្ខណះជូនប្រជាពលរដ្ឋដែលរងការបាក់ដីបាត់បង់លំនៅដ្ឋាននិងលំនៅដ្ឋានដែលប៉ះពាល់ដទៃទៀត។សូមជួយរកទីតាំងស្នាក់នៅបណ្ដោះអាសន្នសិនរងចាំទឹកស្រកកសាងលំនៅដ្ឋានបានវិញ។