សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត «មេដាយ ផូសៃឡានសាង» ពីប្រធានាធិបតីនៃប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ទទួលបានមេដាយថ្នាក់ខ្ពស់បំផុតគឺ «មេដាយ ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត (Thongloun Sisoulith) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

បន្ទាប់ពីអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយសរួចហើយ, សម្តេច និងប្រធានាធិបតីឡាវ ក៏បានអញ្ជើញជួបពិភាក្សាការងារ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ៕

Leave a Reply

Your email address will not be published.