រថយន្តសេរីទំនើបរបស់មេធាវីមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលធ្លាក់ផ្លូវផ្ងារជើងឡើងលើឆេះម៉ត់តែម្តង

ក្រចេះ៖ នៅយប់ថ្ងៃ ទី០៩.១០.២០១៩​ វេលាម៉ោង២០:៥០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងចំណុច​ ភូមិកសាង​ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះលេីផ្លូវលេខ០៧​ (ក្រចេះ-ស្ទឹងត្រែង)ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤៧/៣៤៨ បង្កឡើងដោយខ្លួនឯងបើករថយន្តក្រឡាប់ធ្លាក់ផ្លូវឆេះរថយន្តទាំងស្រុងតែមិនបណ្ដាល់អោយគ្រោះថ្នាក់ដល់មនុស្សទេ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថាក្រោយពីរថយន្តក្រឡាប់ផ្ងាជើងឡើងលើគេឃើញមានបុរសបីនាក់លូនចេញមកក្រៅ តែបន្តិចក្រោយបន្តិចក្រោយមកក៍បានគេចខ្លួនបាត់ដែលគេសង្ស័យថាមកពីស្រវឹងស្រាឬក៍មូលហេតុអ្វីផ្សេងនោះទេ។

តែមុនពេលកើតហេតុគេក៍បានឃើញរថយន្តសេរីទំនើបមួយគ្រឿងនេះបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុក៍វ៉ាក់អឺនិងរថយន្តផ្សេងទៀត ដោយការបើកបរខ្វះការប្រុងប្រយ័ត្ននិងមានល្បឿនលឿនហួសកំណត់ផងនោះក៍បានជ្រុលចង្កូតធ្លាក់ផ្លូវផ្ងារជើងឡើងលើហើយឆេះម៉ត់តែឯងនោះទៅដោយមិនមានប៉ះពារនិងអ្នកណានោះឡើយ។​

បើតាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថស្រុកចិត្តបុរីដែលទៅត្រួតពិនិត្យនិងជួយពន្លត់អគ្គីភ័យនៅទីនោះក៍បានអោយក្រចេះប៉ុស្ត៍យើងដឹងដែរថា មានករណីគ្រោះថ្នាក់ពីរកន្លែងផ្សេងគ្នាមិនឆ្ងាយប៉ុន្មាននោះឡើយ គ្រោះថ្នាក់ទីមួយគឺរថយន្តធុនធំប៉ះជាមួយនិងរថយន្តធុនតូច បន្តិចក្រោយមកក៍មានរថយន្តRX350មួយគ្រឿងទៀតបើកបរស្របទិសគ្នាតែប្រហែលដោយសារបើកបរក្នុងល្បឿនលឿនហើយសង្ស័យថាស្រវឹងផងនោះក៍ជ្រុលទៅមុខផុតហើយរេចង្កូតធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងហើយឆេះតែម្តង់។