ជួយចែករំលែកតគ្នាផង ! រូបសំណាក​លោកវេជ្ជ​បណ្ឌិត​ Beat Richner ​ស្ថាបនិកមន្ទីរ​ពេទ្យ​គន្ធបុប្ផា​ រចនា​ឡេីងរួចរាល់ហើយដោយនិស្សិតផ្នែកចម្លាក់….

ភ្នំពេញ៖ រូបសំណាក​​លោកវេជ្ជ​បណ្ឌិត​ Beat Richnerបិតា​ស្ថាប​និកមន្ទីរ​ពេទ្យ​​គន្ធបុប្ផា ដែលជា​ស្នាដៃបញ្ចប់ឆ្នាំ​របស់និស្សិតផ្នែក​​ចម្លាក់នៃ​សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈ ត្រូវបានយក​មកតម្កល់នៅក្នុង​បរិវេណសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ឬសាលារចនា នៅព្រឹកថ្ងៃទី១៨​ខែតុលាឆ្នាំ២០១៩។ រូបសំណាកនេះស្ថិតនៅក្នុងប្រធានបទ​“វីរៈបុរសមនុស្សធម៌”​ជាស្នាដៃរបស់​លោកឈិន​ ពិសិដ្ឋ​ លោកព្រិច​ ពៅ ជាក្រុមបេក្ខជ​នការពារនិក្ខេបទ​ ថ្នាក់​បរិញ្ញាបត្រ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ជំនាន់​ទី​២៦​ផ្នែក​ចម្លាក់​។

ដោយគណនី​ហ្វេសប៊ុកឈ្មោះ Visal SK បានសរសេររៀបរាប់ថា៖“ទីបំផុត​រូបសំណាករបស់គាត់​ត្រូវបានធ្វើឡើងរួចរាល់​ហើយនេះជា​ស្នាដៃរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈធ្វើឡើងដើម្បីបញ្ចប់ស្នាដៃ​ថ្នាក់បរិញ្ញាបត្រផ្នែកចម្លាក់”។ សូមបញ្ជាក់ថា​លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព​ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីសដែល​ជា​ប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មាន​ឈាម​ជ័រជាខ្មែរលោ​កវេជ្ជបណ្ឌិត Beat Richner បានចំ​ណាយពេលស្ទើរតែ​ពាក់កណ្តាលជីវិតចុង​ក្រោយរបស់លោក​ដើម្បីកុមារកម្ពុជា៕