សង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែល្បីឈ្មោះប្រចាំស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនហានចុះបង្ក្រាប

(ខេត្តត្បូងឃ្មំ)៖ ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង ដ៏ធំ លួចលាក់មួយកន្លែង ក្នុងស្រុកត្បូងឃ្មុំ ដែលសមត្ថកិច្ចស្រុកត្បូងឃ្មុំ មិនហានចុះបង្រ្កាប ស្ថិតនៅចំណុចចំការ ចំប៉ី នៅក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមសំដីប្រជាពលរដ្ឋរស់នៅជិតទីនោះ បាននិយាយ ឆ្ងល់ថា ហេតុអីបានជាសមត្ថកិច្ច មិនចុះបង្ក្រាបសោះ ធ្វើឲ្យសង្វៀននេះដូរ ទីតាំងបើកលេងរាល់ថ្ងែ ចំងាយ១គីឡូ ពីគ្នា បានដោយស្រួល បើសិនមានអ្នកសារព័ត៏មានណាដឹង ឬមានអ្នកប្ដឹងសមត្ថកិច្ច គេនឹងដូរទីតាំងលេង នៅក្នុងស្រុកត្បូងឃ្មុំដដែល ។

ប្រជាពលរដ្នបាននិយាយបន្ថែមថា សមត្ថកិច្ចទាំងនោះ ប្រហែលបានទទួលផលពីសង្វៀនជល់មាន់ និងអាប៉ោង នេះហើយមើលទៅ ។

ព្រោះរាល់ថ្ងែ សង្វៀនជល់មាន់ និងអាប៉ោង នេះ បានបើកលេងយូរខែណាស់មកហើយ ដែលកន្លងមក ក៏មានកម្លាំងសមត្ថកិច្ចធ្លាប់ចុះចាប់ ដុតកម្ទេច ចោល ផងដែល ។

តែពេលនេះនៅបន្តបើកលេងវិញដដែលដូចជា គ្មានប្រសិទ្ធភាពទៅលើបុគ្គលទាំងពីរ នាក់នេះបន្តិចណាទាល់តែសោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សង្វៀនជល់មាន់ និងអាប៉ោង ក្នុងចម្ការចំប៉ីនេះ លេងភ្នាល់គ្នា ដាក់ទឹកលុយចាប់ពី១គូរ 300$ ទៅ500$ ព្រោះម្ចាស់សង្វៀននេះ អាងស្គាល់លោក សួស ស៊ាង លី អធិការនគរបាលស្រុក ត្បូងឃ្មុំ ហើយអួតថា គេបាន បង់លុយ ឱ្យថ្នាក់សមត្ថកិច្ច ខាងលើអស់ហើយ គ្មានអ្នកណាចុះចាប់បង្ក្រាប ទៀតទេ ។

ប្រជាពលរដ្ន ក៏បានសុំណុំពរស្នើសុំដល់ ឯកឧត្តម ជាម ចន្ឌ័ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្ត សូមជួយចាត់វិធានការ ចំណាត់ការលើល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។

កន្លងមក ឯកឧត្តម អភិបាលខេត្ត ក៏ធ្លាប់បានមានប្រសាសន៍ថា នៅក្នុងទឹកដី ភូមិ ឃុំ មានសុវត្ថិភាព គឺមិនឲ្យមានល្បែងស៊ីសងខុសច្បាប់ កើតឡើងនោះទេ ពីព្រោះល្បែងស៊ីសងបង្កឲ្យមានបញ្ហាច្រើនណាស់ដូចជា ចោរឆក់ លួច ប្លន់ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ៕