អុញនោះ!!!ក្រុមចោរប្រដាប់អាវុធថ្លើមធំហ៊ានភ្ជង់ប្លន់យកម៉ូតូស្កុបពីសេរីឆ្នាំ២០២០ទាំងព្រឹកនៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាស្កុបពីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1HE 5464យកទៅបាត់។
ហេតុការណ៍ភ្ជង់ប្លន់យ៉ាងសាហាវខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ស្ថិតនៅចំនុចផ្លូវលំម្តុំលក់ទឹកត្នោតជូ
ភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។


ស្ត្រីរងគ្រោះខាងលើមានឈ្មោះឡាយ​ពៅអាយុ៣៨ឆ្នាំមុខរបរលក់កាេហ្វស្នាក់នៅម្តុំកើតហេតុខាងលើ។
បើយោងតាមសម្តីស្ត្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងដោយរូបគាត់សោកស្តាយម៉ូតូដែលទើបនិងទិញមកបានមួយសប្តាហ៏និងទើបយកទៅកិបស្លាកលេខកាលពីម្សិលមិញជនរងគ្រោះបានបន្តអោយដឹងទៀតថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូយកបាយទៅអោយម្តាយរបស់គាត់នៅម្តុំបន្ទាយរថពាសដែកទួលពង្រលុះត្រលប់មកវិញក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងតាមក្រោយគាត់រហូតដល់ផ្លូវស្ងាត់ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីពុំស្គាល់ម៉ាកតំរង់ភ្ជង់ប្លន់គាត់ហើយក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថភាពដោយគ្មានការរំខានដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យនោះឡើយ។
ក្រោយពេលកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយក៏បានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១៕