(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី យុវជន អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យ និងដឹកនាំកម្លាំងអន្តរាគមន៍ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជាមួយគ្នានោះក៍បានផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សង្កាត់ម្កាក់ ៤១ ខ្នង លើ៤១គ្រួសារ។
ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋ។ លោកក៏បានណែនាំដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ។
ឯកឧត្តមបន្តថា៖ «បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត»។
តាមរបាយការណ៍ខេត្តអំពីផលប៉ះដោយខ្យល់កន្ត្រាក់ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១.០០នាទីព្រឹក
ប៉ៈពាល់សរុប ចំនួន១៧៣ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) លើ១០ឃុំ/សង្កាត់ របេីកសង័្គសី១.៣៧០សន្លឹក និងរបួសស្រ្តី២នាក់ ក្នុងនោះមាន៖
១.ក្រុងប៉ោយប៉ែត ចំនួន២០ខ្នង
-សង្កាត់និមិត្ត ២០ខ្នង
២.ស្រុកម៉ាឡៃ ៤០ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) ស័ង្គសី ៤៨៧សន្លឹក របួសស្រ្តី ១នាក់
-ឃុំបឹងបេង ៨ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) ស័ង្គសី ១៦៧សន្លឹក របួស ១នាក់
-ឃុំអូរសំព័រ ៩ខ្នង ស័ង្គសី៣៩សន្លឹក
-ឃុំអូរស្រឡៅ ១១ខ្នង ស័ង្គសី១៣០សន្លឹក
-ឃុំម៉ាឡៃ ៧ខ្នង
-ឃុំទួលពង្រ ៥ខ្នង ១១២សន្លឹក
៣.ស្រុកអូរជ្រៅចំនួន ៣៤ខ្នង
-ឃុំចង្ហា ១៩ខ្នង
-ឃុំកូប ១ខ្នង
-ឃុំគុត្តសត ៣ខ្នង
-ឃុំសូភី ៨ខ្នង
-ឃុំអូរបីជាន់ ៣ខ្នង
៤.ស្រុកស្វាយចេក ១៨ខ្នង ស័ង្គសី ១៩០
-ឃុំរលួស ២ខ្នង ស័ង្គសី ១៥សន្លឹក
-ឃុំស្វាយចេក ៣ខ្នង ស័ង្គសី ១៧សន្លឹក
-ឃុំផ្គាំ ២ខ្នង ស័ង្គសី ៣៤សន្លឹក
-ឃុំស្លក្រាម ១១ ស័ង្គសី ១៧៥សន្លឹក
៥.ស្រុកព្រះនេត្រព្រះ ១ខ្នង ស័ង្គសី ៦សន្លឹក
-ឃុំព្រះនេត្រព្រះ ១ខ្នង ស័ង្គសី ៦សន្លឹក
៦.ស្រុកភ្នំស្រុក ១៦ខ្នង ស័ង្គសី ១៧៤សន្លឹក របួសស្ត្រី ១នាក់
-ឃុំណាំតៅ ១០ខ្នង ស័ង្គសី ១០៤សន្លឹក របួសស្រ្តី ១នាក់
-ឃុំពន្លៃ ៦ខ្នង ស័ង្គសី ៧០សន្លឹក
៧.ក្រុងសិរីសោភ័ណ ៤៣ខ្នង ស័ង្គសី ៥១៤សន្លឹក
-សង្កាត់ម្កាក់ ៤១ខ្នង ស័ង្គសី ៤៦១ សន្លឹក
-សង្កាត់ភ្នៀត ២ខ្នង ស័ង្គសី ៥៣សន្លឹក
៨.ស្រុកថ្មពួ ៣ខ្នង
-ឃុំគោកកឋិន ១ខ្នង
-ឃុំបន្ទាយឆ្មារ ២ខ្នង៕