រថយន្ត Mazda​ ព្រលះគោយន្តកន្រៃ្ត បណ្តាលឲ្យរ​ងការខូចខាត យ៉ា​ងដំណំនៅស្រុកសំបូរ

ខេត្ត​ក្រចេះ ៖ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចបង្គោលគីឡូ ៤១៨ ភូមិអូក​ណ្តៀរក្រោម ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ រវាងរថយ​ន្ត mazda និង គោយន្តកន្ត្រៃ។

បើតាមសម្តីអ្នកភូមិនៅ​កន្លែងឃើញហេតុការណ៍នេះ បានប្រាប់អ្នកយកព័ត៌​មានយើងឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គេឃើញ​មានរថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ AW 4189 ម៉ាក​ mazda បានបើកបរចេញមកពី​ខេត្តក្រចេះ ទៅខាងរតន​គីរី។ លុះមកដល់​កន្លែងកើតហេតុក៏​មានគោយន្តកន្រៃមួយ​គ្រឿង បើកបរបញ្រ្ចាស់ទិ​សគ្នា គាប់ជួនពេលនោះ ក៏​មាន​គោ​យន្តមួ​យ​គ្រឿងទៀត បានបើក​ឡើងលើផ្លូវជាតិ​ផងនោះ​ដែរ ទើបគោយន្តដែលបើកបរ​ពីជើង ទៅត្បូង បញ្ច្រាស​ទិសគ្នានឹង​រថយន្តនោះ ក៏​បានបើក​គេច រួចក៏​ជ្រុលទៅ​បុក​នឹ​ងរថយន្តចំពីមុខយ៉ាង​ពេញទំហឹ​ង ធ្វើអោយ​រ៉េចង្កូធ្លាក់​ពីលើផ្លូវចូល​ទៅក្នុងប្រឡាយទឹក ខូចខា​តយ៉ាងខ្លាំង ទាំងរថយន្ត និង គោយន្តតែ​ម្តង  តែសំណាងល្អ មិនមានរ​ងរបួសដ​ល់អ្នកណាម្នាក់ឡើយ ។

ភ្លាមៗ​នោះ ម្ចាស់គោយន្តកន្រ្តៃ ដោយមើលឃើញសភាព​ការជាក់​ស្តែងមិន​ស្រួលក៏​បា​នដា​ក់មេព្រូ​ចចោលគោយន្តបាត់ស្រមោ​លតែម្តង​ទៅ !

ម្ចាស់រថយន្ត mazda ដែលសុំមិនប​ញ្ចេញឈ្មោះបានរៀបរាប់​ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹ​ងដែរថា គាត់មានគ្នាចំនួនពី​រ​នាក់ ហើយរថយន្តរបស់​គាត់បើកបរចេញម​កពីខេត្តក្រចេះ ក្នុងគោលបំណង​ឆ្ពោះទៅខេត្តរតន​គីរី តែជា​អកុសលមិនល្អក៏បានមកជួប និងហេតុការណ៍អា​ក្រក់នេះតែម្តង​ទៅ។ ហើយរថយន្តនេះ គឺជារបស់ក្រុមហ៊ុ​នប្រេងឥន្ធនៈ​តូតាល់នោះទេ មិនមែនជារបស់លោ​កផ្ទាល់​នោះឡើយ៕