យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធទៅនិងបទល្មើសព្រៃឈើ

(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។

យោងតាមរបាយការណ៏បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា រឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ ២៤៣ សសរចំនួន០៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ ២០១ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ)
+ ឃាត់រថយន្តសណ្តោងរ៉ឺម៉ក០៧គ្រឿង គោយន្តកន្ត្រៃ១៣គ្រឿង ម៉ូតូ០១គ្រឿង ប្រេងសាំង៣០លីត្រ រណារយន្ត០៥គ្រឿង កៅឡាក់១៤គ្រាប់
+ ឃាត់ខ្លួនមនុស្ស១២នាក់ (ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ) ក្នុងនោះមាន៖

១.ខេត្តក្រចេះ
+ បានឃាត់គោយន្ដកន្ដ្រៃចំនួន ១៣គ្រឿង មនុស្ស១១នាក់ ដឹកឈើអារលេខ១ (ឈ្លីក សុក្រម ត្រសេក)សរុបចំនួន៨៧ដុំ ស្មើ ២៣ម៉ែត្រត្រីគុណ ៦២៨ រណាយន្តចំនួន ០៤គ្រឿង និងកៅឡាក់ចំនួន១៤គ្រាប់។ បច្ចុប្បន្នមនុស្ស និងវត្ថុតាងប្រគល់ជូនរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី។
+ ឃាត់រថយន្តវេអងចំនួន០២គ្រឿង ដឹកឈើអារលេខ១ (ឈ្លីក) ចំនួន ១១១ដុំ ស្មើ ៣៦ម៉ែត្រត្រីគុណ ០៤៤ នៅក្នុងក្រុមហ៊ុនស៊ីងបាយអូថេក។
+ ឃាត់រថយន្តវេអងចំនួន០៤គ្រឿងដឹកឈើហ៊ុបមូល ចំនួន៥២កំណាត់ ស្មើនឹង ១១៧ម៉ែត្រត្រីគុណ៣៧៧ នៅក្នុងក្រុមហ៊ុនស៊ីងបាយអូថេក។
+ បានរុករកឃើញគំនរឈើមួយកន្លែងរឹបអូសឈើហ៊ុបមូលចំនួន១៣០កំណាត់ ស្មើនឹង ១០៨ម៉ែត្រត្រីគុណ៥៧៨ និងកូនឈើចម្រុះ១៣ដើម។

២.ខេត្តស្ទឹងត្រែង
+ លទ្ធផលវាស់វែងដឹកឈើ០១គ្រឿង ដកហូតឈើចំនួន៤៦៣សន្លឹកស្មើនឹង ២១ម៉ែត្រត្រីគុណ១៩៩ និងសសរចំនួន៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ២០១។ រឹបអូសឈើខុសច្បាប់ចំនួន៦ទីតាំង (៥ទីតាំងអញ្ញត្តិជន) សរុបចំនួន៤២៩សន្លឹក ស្មើនឹង ១៣ម៉ែត្រត្រីគុណ១៤៤ ( ឈើកកោះចំនួន១៦១សន្លឹកស្មើនឹង ៥ម៉ែត្រត្រីគុណ៦៤០ ឈើទាលចំនួន១៦៨សន្លឹក ស្មើនឹង ៤ម៉ែត្រត្រីគុណ៧០៤ ឈើដួងចែមចំនួន១០០សន្លឹកស្មើនឹង ២ម៉ែត្រត្រីគុណ៨០០ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ) និង១ទីតាំងជារបស់ឈ្មោះ សែន ឈឹម មុខរបរ កសិករ (កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង)។ ចំណែកឈើនិងសសរចំនួន៨៥ម៉ែត្រត្រីគុណ នៅក្រោមផ្ទះប្រជាពលរដ្ឋចំនួន១២គ្រួសារ គឺសម្រាប់សាងសង់ផ្ទះ (លោកមេឃុំជាអ្នកធានានិងធ្វើកិច្ចសន្យាជូនប្រជាពលរដ្ឋ)។

៣.ខេត្តកំពង់ធំ
+ រឹបអូសឈើប្រភេទលេខ១បាន២៦ដុំ ស្មើ៤មែត្រត្រីគុណ ម៉ូតូ ០១គ្រឿង ប្រេងសាំង ៣០លីត្រ រណាយន្ត០១គ្រឿង (វត្ថុតាងប្រគល់ជូនជំនាញបរិស្ថាន)។