ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន៥ថ្មីទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៨នាក់ ហើយរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានបន្តប្រកាសនូវដំណឹងល្អជូនប្រជាពលរដ្ឋថា អ្នកជំងឺកូវីដ១៩ រហូតដល់៥នាក់ថ្មីទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៨នាក់ ហើយរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានប្រកាស់នៅមុននេះបន្តិច។