ក្រសួងសុខាភិបាលប្រកាសថ្ងៃនេះថា មានអ្នកជាសះស្បើយថ្មីរហូតដល់ចំនួន៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ថ្មីទៀត

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានប្រកាស់នៅមុននេះបន្តិច។
ព័ត៌មានលម្អិតសូមអានខ្លឹសារដូចខាងក្រោម ៖