រាជរដ្ឋាភិបាលសម្រេចកែសម្រួលថ្មី ការដាក់កំហិតធ្វើដំណើរ៖ ចាត់ទុកភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ និងលុបចោលការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្រុក ក្នុងខេត្តតែមួយ តែហាមឃាត់ឆ្លងកាត់ពីខេត្តទៅខេត្ត

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយកែសម្រួលថ្មី ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងស្រុកប្រទេស។

ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។

ខាងក្រោមជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានចេញនៅមុននេះនាថ្ងៃត្រង់ទី១០ ខែមេសា ឆ្នាំ២០២០៖