ជនដៃដល់ដែលប៉ងរំលោភទៅលេីស្រ្តីកម្មការនីរោងចក្រមិនបានសម្រេចក៏សម្លាប់បំបិតមាត់យ៉ាងសាហាវឃោឃៅត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យដឹកនាំដោយលោក​ ម៉េង​ វិមានតារអធិការខណ្ឌឃាត់ខ្លួនបានហើយ

(ភ្នំពេញ)៖​ លោក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យបានប្រាប់សាព័ត៍មាន នៅយប់ថ្ងៃកេីតហេតុដដែលនេះថាបន្ទាប់ពីទទួលដំណឹងថាមាននារីម្នាក់ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យនោះដោយក្រោមការបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាលោក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យបានដឹកនាំកម្លាំងជំនាញ់ចាប់បានហេីយជនដៃដល់បន្ទាប់ពីព្យាយាមរត់ក្រោយធ្វេីសកម្មភាពរួចប៉ុន្មានម៉ោង។

លោក​ អធិការបានប្រាប់ថានារីរងគ្រោះគឺត្រូវបានជនដៃដល់វាយនិងយកកាំបិតចាក់។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ត្រូវបានគេដាក់ការសង្ស័យថា ជាករណីឃាតកម្ម។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វើកោសល្យវិច្ច័យលើសាកសពរបស់ស្ដ្រីរងគ្រោះ និងស្រាវជ្រាវបន្ដទៀត ដើម្បីសន្និដ្ឋានជុំវិញការស្លាប់នេះផងដែរ៕