លោក ពិន តន កំពុងតែ ល្បីល្បាញពេញ ខេត្តរតនគិរី ខាងបើកល្បែងស៊ីសង សង្វៀនមាន់ជល់ សមត្ថកិច្ច បិទភ្នែកធ្វើមិនដឹង ព្រោះខ្លាចអំណាច ម្ចាស់សង្វៀន

ខេត្តរតនៈគីរី ៖ លោក ពិន តន កំពុងតែល្បីល្បាញពេញបន្ទុកលើទឹកដីខេត្ដរតនៈគីរី ហើយមានអំណាច ខ្លាំងជាងលោកស្នងការ និងលោកអធិការខេត្ដរតនៈគីរី ហើយមើលទៅទើបបានបើក សង្វៀមាន់ជល់ លេងយ៉ាងរំភើយគ្មានអាជ្ញាធរ និងសមត្ថកិច្ចណាហ៊ានបង្ក្រាបទាល់តែសោះ ដែលមាន ទីតាំងស្ថិតនៅចំការកៅស៊ូរដែលស្ថិតនៅចំណុច ភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានអោយដឹងថាទីតាំងល្បែងសុីសងបៀរ និងអាប៉ោងសង្វៀនជល់មាន់របស់លោក ពិន តន ដ៏ធំកន្លែងមួយនេះក្រោយពីបានបិទមួយរយៈឥឡូវបើកលេងវិញហើយ កន្លែងថ្មី ឥឡូវបានរត់ការអោយសមត្ថកិច្ច និងអាជ្ញាធរអស់ហើយទើបលេងបាន។ ហើយអ្នកមកលេងជិះសុទ្ធឡានទំនើបមកលេង ព្រោះគ្មានអាជ្ញាធរ និងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះមកក្បែរនិងធ្វើការបង្ក្រាបឡើយ។ ហើយល្បែងសុីសងបៀរ និងអាប៉ោងសង្វៀនជល់មាន់នេះបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយអ្នកទាំងនោះមកលេងយ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។

ប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តរតនៈគីរី និងឯកឧត្ដម យិនចំណាន ស្នងការខេត្តសូមឯកឧត្ដមមេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះបង្ក្រាបទីតាំងនេះផងទានដើម្បីជៀសវាងនូវអំពើចោរកម្ម និងភាពអសន្តិសុខនៅក្នុងភូមិ ឃុំ។

ពលរដ្ឋ ដាក់ការសង្ស័យ ថាអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយទើបមិនហ៊ានបង្ក្រាបល្បែងសុីសងបៀរ និងអាប៉ោងរបស់លោក តន ដ៏ធំមួយកន្លែងនេះ ឬខ្លាចអំណាច លោកតន ទើបមិនហ៊ានបង្ក្រាបបែបនេះ?

សូមបញ្ជាក់ផងដែរថា កាលពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀតអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចតាមមូលដ្ឋាន។

ជាមួយគ្នានេះដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះពាក្យថាភូមិឃុំទាំង៩ចំណុច។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះអ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ពីភាពអសន្តិសុខ និងភាពអសមត្ថភាពនៅក្នុងភូមិ ឃុំត្រង់ដែលស្ថិតនៅចំការកៅស៊ូដែលស្ថិតនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនៈគីរី មានល្បែងសុីសងបៀរ និងអាប៉ោងជល់មាន់របស់ ពិន តន បាននឹងកំពុងបើកលេងរាល់ថ្ងៃទៅវិញ។

ប្រមុខរដ្ឋាភិបាលបានប្រកាសអោយបិទកាសុីណូគ្រប់ទីកន្លែងទាំងអស់ និងផ្អាកការជួបជុំគ្នា។ តែផ្ទុយទៅវិញលោក ពិន តន បើកល្បែងសុីសងបៀរ និងអាប៉ោងជល់មាន់ដោយគៀងគរមនុស្សរាប់រយចូលមកលេង។

ជុំវិញករណីខាងលើនេះដែរលោក ហួត បូរី អធិការក្រុងបានលុង មិនអាចសុំការបំភ្លឺបានទេព្រោះទូរសព្ទ័ចូលហើយថែមទាំងមិនទទួលទេចុចបិទទៀត។

ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរ និងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងល្បែងសុីសងបៀរ និងអាប៉ោងរបស់លោក ពិន តន នេះដែរឬទេ? ៕