(ខេត្ដកំពង់ចាម)៖ ថ្ងៃសៅរ៍៦រោច ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទីព្រឹក ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ពាមប្រធ្នោះនិងលោកជំទាវសហការីក្រុមការងារ សហការជាមួយគណបក្សឃុំ និងស្រុក បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី២ នៅទូទាំងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានសមាជិកសមាជិការចូលរួមសរុបចំនួន២៥០នាក់ ក្នុងនោះមធ្យោបាយរថយន្តសរុប១៥គ្រឿងនិងម៉ូតូសរុប៩៥គ្រឿង ។
ជាលទ្ធផលកម្មវិធីប្រព្រឹត្ដទៅពោពេញដោយក្តីសប្បាយរីករាយ និងទទួលបានការអបអរសាទរស្វាគមន៍យ៉ាងកក់ក្តៅ ពីសមាជិក សមាជិកា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករទូទាំងឃុំ ។
ឯកឧត្តមបណ្ឌិតសុខចាន់ភក្ដី ប្រធានក្រុមការងារ បានបន្តដឹកនាំប្រជុំជាមួយអចិន្ត្រៃយ៍ឃុំ អំពីយុទ្ធនាការបើក លទ្ធផលនៃយុទ្ធនាការចុះបង្រៀនគូសសន្លឹកឆ្នោត បិទខិត្តប័ណ្ណ និងណែនាំការត្រៀមឯកសារបោះឆ្នោតតាមខ្នងផ្ទះ រយ:ពេល១សប្តាហ៍កន្លងមកទូទាំងឃុំ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្ត ចប់កិច្ចប្រជុំឯកឧត្តមបណ្ឌិតសុខចាន់ភក្ដី ប្រធានក្រុមការងារ បានប្រគល់ថវិកាជាលើកទី៣ ដែលបានពីការចូលរួមជួយឧបត្ថម្ភពីក្រុមការងារដល់បក្សឃុំ សម្រាប់ផែនការយុទ្ធនាការឃោសនាបោះឆ្នោតអនុវត្តបន្តបន្ទាប់ចប់កម្មវិធីហែរក្បួនយុទ្ធនាការ ឃោសនា រួចមកឯកឧត្តមប្រធានបានដឹកនាំក្រុមការងារ ប្រជុំនិងពិភាក្សាការងារមួយចំនួននៅស្នាក់ការគណបក្សឃុំមានដូចជា ពិភាក្សានិងការផ្ដល់យោបល់លើការ កែសម្រួលលើការរៀបចំពិធីការក្នុងដំណើរការរៀបចំក្បួនយុទ្ធនាការឃោសនា -បន្តអនុវត្តការចុះឃោសនា៕