(បន្ទាយមានជ័យ)៖ ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋប្រមាណជាង១ពាន់ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានរៀបចំពិធីជប់លៀង អបអរ សាទរជ័យជម្នះ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រេីស តាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។
ពិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ និងលោកជំទាវ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម សុខ ភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកម៉ាឡៃ ឯកឧត្តម ង៉ោ ម៉េងជ្រួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកម៉ាឡៃ លោក យ៉ាង គីមហ៊ុយ អនុប្រធានប្រចាំការក្រុមការងារអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ យ៉ាងច្រេីនកុះករក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង ក្នុងនាមជាមហាក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាគ្រប់អណត្តិកន្លងមក និងតទៅខាងមុខ ដេីម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យបន្តធ្វេីដំណេីរលេីមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕