ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា

(ភ្នំពេញ)៖នារសៀល ថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានរៀបចំកម្មវិធីការជួបសំណេះសំណាលដែលដឹកនាំដោយ ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីបរិស្ថាន និងគម្រោងជីកប្រឡាយទឹកជាព្រំប្រទល់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រួមទាំងការចូលរួមផ្សព្វផ្សាយដល់សមាគម អង្គការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យយល់ពីការថែរក្សាសម្បត្តិធនធានធម្មជាតិ ព្រមទាំងការចូលរួមវិភាគទានមួយចំនួន ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជីកប្រឡាយក្រវ៉ាត់ជុំវិញ។ ក្នុងនោះដែរមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ សមាជិក និងក្រុមការងារសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងសមាគមអង្គការ ចំនួន ៥ អង្គភាពរួមមាន៖
១. សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌
២. សហព័ន្ធសហជីពយុវជនបញ្ញវន្ត
៣. សមាគមយុវជនពន្លឺព្រះចន្ទ
៤. សមាគមថ្នាលយុវជនកម្ពុជា
៥. គេហទំព័រមនុស្សធម៌ញូស៍។
ក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងពីប្រវត្តិខ្លះៗ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា អំឡុងឆ្នាំ ១៩៦៥ សម័យសង្គមរាស្រ្តនិយម ព្រមទាំងការចង្អុលបង្ហាញពីសមិទ្ធផលនានា ជុំវិញគម្រោងជីកប្រឡាយទឹកជាព្រំប្រទល់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ជាចុងក្រោយ ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានធ្វើការប្រគល់ជាថវិកាចំនួន ៥,០០០,០០០ លានរៀល ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជីកប្រឡាយក្រវ៉ាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានជម្រៅ ២,៥ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងបណ្តោយប្រវែង ៥២គីឡូម៉ែត្រ។
សូមគោរពជូនពរឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងថ្នាក់ដឹកនាំសមាគមអង្គការទាំងអស់ នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារជួបប្រទះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

May be an image of 8 people, table and textMay be an image of 16 peopleMay be an image of 11 people, people studying and tableMay be an image of 9 peopleMay be an image of 12 peopleMay be an image of 9 peopleMay be an image of 4 peopleMay be an image of 2 people and text that says '1ြ02 រាជបណិត្យសភាកម្ពុជា Royal RoyalAckemyofC Ac emy of of emyofCabodia Ca abodia'