លោក ហែមប្រសើរ ប្រធានសម្ព័ន្ធភាពអន្លំសមាគមអង្គការសង្គមស៊ីវិល បានដឹកនាំប្រតិភូ១ក្រុម ទៅទស្សនកិច្ចសិក្សា នៅឧទ្យានជាតិរាជបណ្ឌិត្យសភា តេជោសែនឫស្សីត្រឹប

(ព្រះវិហារ)÷នាព្រឹកថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ព្រមទាំងមានការចូលរួមអមដំណើរដោយថ្នាក់ដឹកនាំ សមាគមអង្គការ ចំនួន ១៣ អង្គភាព ដែលជាសមាជិកនៃក្រុមការងារ រួមមាន៖
១.សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព
២.សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព
៣. សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌
៤. សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីអភិវឌ្ឍន៍
៥.សហព័ន្ធសហជីពយុវជនបញ្ញវន្ត
៦. សមាគមយុវជនពន្លឺព្រះចន្ទ
៧. សមាគមថ្នាលយុវជនកម្ពុជា
៨. គេហទំព័រមនុស្សធម៌ញូស
៩. អង្គការថែរក្សាការពារធម្មជាតិ
១០. សមាគមព័ត៌មានមិត្តក្រោមមេឃ
១១. វ៉ាយញូស៍ដេលី
១២. អង្គភាពកាសែតពន្លឺពេជ្រ
១៣. គេហទំហ័រព័ត៌មានមហាជន

ដំណើរទស្សនកិច្ចរបស់ក្រុមការងារសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល អញ្ជើញចុះមកឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជានេះ ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីបរិស្ថាន និងគម្រោងជីកប្រឡាយទឹកជាព្រំប្រទល់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រួមទាំងការចូលរួមផ្សព្វផ្សាយដល់សមាគម អង្គការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យយល់ពីការថែរក្សាសម្បត្តិធនធានធម្មជាតិ។

សូមគោរពជូនពរ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និនិងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងថ្នាក់ដឹកនាំសមាគមអង្គការទាំងអស់ នៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារជួបប្រទះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕