(ភ្នំពេញ)៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពបានត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី២
ជូនដល់ សាធារណៈជន និង បងប្អូនអ្នកសារព័ត៌មាន ទាំងអស់រយៈពេលពេញ ១ថ្ងៃគឺនៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ម៉ោង ៥:០០ ល្ងាច នៅ អគារសេរីភាព ស្ថិតនៅ វិថីវិចិត្រសិល្បៈ (ផ្លូវOCIC) សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី២ ផ្តោតលើប្រធានបទ ៥ ៖
១-ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន
២-វិធីសាស្រ្ត ធ្វើបទសម្ភាសន៍
៣-ស្វែងយល់ពីច្បាប់ (បទរំលោភសិទ្ធិបុគ្គល បទជ្រៀតជ្រែកកិច្ចការមន្រ្តីសាធារណៈ បទញុះញង់ បទកំហែងយក បទផ្សព្វផ្សាយព័ត៌មានមិនពិត បទរំលោភលំនៅដ្ឋាន បទជេរប្រមាថ)
៤-វិធីសាស្រ្ត ថតរូបភាព និង ថតវីដេអូ សម្រាប់អ្នកសារព័ត៌មាន
៥-យុទ្ធសាស្រ្តគ្រប់គ្រងអង្គភាពនិងបុគ្គលិក
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទឧទ្ទេសនាមបង្ហាញពីសំណាក់ សាស្រ្តាចារ្យបណ្ឌិត និង ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យឧទ្ទេស ដែលមានបទពិសោធន៍ល្អៗជាច្រើនរូបចូលរួមចែករំលែក។
នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការផ្តល់កិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីចែកវិញ្ញាប័ណ្ណប័ត្របញ្ជាក់ការសិក្សាជូនផងដែរ។
ទំនាក់ទំនងចុះឈ្មោះចូលរៀនតាមរយៈលេខទូរស័ព្ទនិងលេខតេឡេក្រាម: 015 932008/097 9932008