(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ បាននិងកំពុងទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជាមួយប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោកក៏បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ហើយក៏បានជួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។
ក្នុងជំនួបរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ មានការចុះហត្ថលេខាលើលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយកងស្វ័យការពារជើងគោកជប៉ុនផងដែរ៕