​ឈ្មួញ​ជើង​ខ្លាំង​សំរុកដឹកឈើដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កែវ​សីមា​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ភព​ចំណូលមែនទេ?

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះឈ្មោះ ម៉ែ​អា​ស្រួច  និង​ឈ្មោះ ឃី​ន ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កែវ​សីមា​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ភព​ចំណូល  ?

ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានឲ្យដឹងថា មេ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មោះ ឃី​ន ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​ចេញពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ឆ្លងកាត់​មុខ​ស្នាក់ការ​បរិស្ថាន ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ច្រើន​កន្លែង ។​

​ប៉ុន្តែ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ក្នុងស្រុក​កែវ​សីមា មិនទាន់​ចាត់វិធានការ​បង្ក្រាប ហើយ​ឈ្មួញ​ទាំងពី​នាក់​នោះ នៅតែ​មាន​ឱកាស ដឹក​ជញ្ជួន​អានុ​ផល​ព្រៃឈើ ចេញពី​ស្រុក​កែវ​សីមា ចូល​មក​ខេត្ត​ក្រចេះ យ៉ាង​សុខ​ស្រួល​បំផុត ប្រហែល​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​អ្នក​បើក​ភ្លើង​ខៀវ​មើលទៅ​។​

ផ្ទុយ​ទៅ​វិញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅ​ស្រុក​កែវ​សីមា មានតែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មោះ ឃី​ន អាច​ដឹក​ជញ្ជូន​ឈើ​ពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា ទៅដល់​គោលដៅ​ថែមទៀត​ផង​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ក្រោយពេល​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​ឥឡូវ​នេះ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មួញ​ឈ្មោះ ឃី​ន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា យ៉ាង​គឃ្លើន​។

​មេ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មោះ ឃី​ន រស់នៅ​ភូមិ​សំពោ​ច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ តែ​អាច​ចូល​មក​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ចូល​ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ តាម​អំពើ​ចិត្ត​។​

​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុងស្រុក​កែវ​សីមា មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មោះ ឃី​ន នោះ​ទេ​ទំនងជា​ខ្លាច​បាត់បង់​ផលប្រយោជន៍​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​កែវ​សីមា ប្រកបដោយ​ប្រសិទ្ធភាព​។

​ដោយហេតុ​ថា​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មោះ ឃី​ន កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ចូល​ទៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​ងងើល ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​កែវ​សីមា បែរ​ជា​សម្ងំ​ស្ងាត់ឈឹង​។

​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​កែវ​សីមា ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មួញ​ឈ្មោះ ឃី​ន ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំង​២​នាក់​នេះ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​យ៉ាង​រលូន មិន​ចាត់​វិធានការ​បបង្ក្រាប។ព័ត៌មានបឋម