សាហាវមែន ប្អូនថ្លៃបាញ់ប្រហារបងថ្លៃនិងបងជីដូនមួយស្រី២នាក់ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ហើយខ្មាន់កាំភ្ល់ងបានបាញ់ខ្លួនឯងរងរបួសធ្ងន់

(កំពត)៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណ:បុរសជាប្អូនថ្លៃដែលជាខ្មាន់កាំភ្លើងបានបាញ់ប្រហារជាច្រើនគ្រាប់ ហើយខ្មាន់កាំភ្លើងព្យាយាមបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ។
ដែលហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ខ្មាន់កាំភ្លើងខាងលើឈ្មោះ មា កុម្ភះជេម អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម
ចំណែកស្ត្រីរងគ្រោះដែលជាបង ជាដូនមួយបានត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងថ្លុកឈាម
ចំណែកស្ត្រីដែលជាបងថ្លៃរងរបួសធ្ងន់កំពុងតែសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។
ចំណែកខ្មាន់កាំភ្លើងកំពុងតែដេកស្តូកស្តឹងក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ។
ខណ:ពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវជុំវិញករណីបាញ់ប្រហារខាងលើនេះថាតើបណ្តាលមកពីករណីអ្វីទើបឈានដល់ការបាញ់ប្រហារពីសំណាកខ្មាន់កាំភ្លើងបែបនេះ៕