(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថនអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មានចំនួន១៥០នាក់ ដែលរៀបចំដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នៅអគារសេរីភាព។ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថនបានលើកឡើងថា «ការស្នើសុំរបស់ខ្ញុំនៅទីនេះ ចំពោះអ្នកសារព័ត៌មានទាំងអស់សូមយកចំណេះដឹងនាឱកាសនេះ រួមជាមួយវិជ្ជាជីវៈ ក្រមសីសធម៌ ប្រើប្រាស់ប្រកបដោយគុណតម្លៃលើវិស័យសារព័ត៌មាន ពិសេសអនុវត្តន៍ឱ្យខាងតែបាននូវអនុសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោនាយមរដ្ឋមន្ត្រីដែលលើកឡើងថា
១-អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត
២-អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»