សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ដឹកនាំគណៈគ្រប់គ្រង ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសារ លោក ប៉ាល់ សៅជាតិ ដែលកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីពេទ្យ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជា ប្រធានកិត្តិយសសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព និង ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាទីប្រឹក្សាជាន់ខ្ពស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយសប្បុរសធម៌របស់សប្បុរសជនជូនដល់លោកប៉ាល់ សៅជាតិ ជាចាងហ្វាងគេហទំព័រពន្លឺពេជ្រនិងជាអគ្គលេខាធិការរង សមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពដែលភរិយារបស់លោកកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីពេទ្យ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ៊ុន មករា ប្រធានសមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមទាំង២និងសមាជិកសមាជិការនៃសមាគមទាំងអស់ជូនចំពោះក្រុមគ្រួសាររបស់លោក…

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស

(កំពង់ចាម)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពព នៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសូមសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលជាច្រើន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី…

ឯកឧត្ដម ខៀវ កាញារីទ្ធ អនុញ្ញាតកីឡាករ Thiago Teixeira ចូលជួបសម្តែងការគួរសម និងជូនថវិកាឧបត្ថម្ភ

(ភ្នំពេញ)៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យឧកញ៉ា ស្រី ចាន់ថន ដឹកនាំកីឡាករប្រដាល់គុនខ្មែរសញ្ជាតិប្រេស៉ីល លោក Thiago Teixeira និងភរិយា ចូលជួបសម្តែងការគួរសម និងផ្តល់ជូនថវិការបស់លោករដ្ឋមន្ត្រី ចំនួន ១ ០០០ដុល្លារ និងថវិការបស់លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ៥០០ដុល្លារ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ការជួយឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរ…

​ឈ្មួញ​ជើង​ខ្លាំង​សំរុកដឹកឈើដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កែវ​សីមា​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ភព​ចំណូលមែនទេ?

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះឈ្មោះ ម៉ែ​អា​ស្រួច  និង​ឈ្មោះ ឃី​ន ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កែវ​សីមា​យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ខ្លាច​បាត់បង់​ភព​ចំណូល  ? ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានឲ្យដឹងថា មេ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ស្រួច និង​ឈ្មោះ ឃី​ន ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​ចេញពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ឆ្លងកាត់​មុខ​ស្នាក់ការ​បរិស្ថាន ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ច្រើន​កន្លែង ។​ ​ប៉ុន្តែ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ក្នុងស្រុក​កែវ​សីមា មិនទាន់​ចាត់វិធានការ​បង្ក្រាប ហើយ​ឈ្មួញ​ទាំងពី​នាក់​នោះ នៅតែ​មាន​ឱកាស ដឹក​ជញ្ជួន​អានុ​ផល​ព្រៃឈើ ចេញពី​ស្រុក​កែវ​សីមា…

សាហាវមែនមិនខ្លាចញញើតសមត្ថកិច្ចអាជ្ញាធរបន្តិចសោះឡើយសង្ស័យមានខ្សែនិងខ្នងធំហើយមើលទៅ

ភ្នំពេញខណ្ឌមានជ័យ៖ពេលនេះឃើញមុខមាត់អ្នកកាងល្បែងនិងបើកល្បែងច្បាស់ហេីយនេះជាក្រុមដែលប្រើអំពើហិង្សាលើអ្នកសារព័ត៌មានថែមទាំងហ៊ានបើកល្បែងស៊ីសងផ្គើននឹងប្រសាសន៍របស់សម្ដេចពុកហេីយហ៊ានប្រើអំពើហឹង្សាដាក់អ្នកសារព័ត៌មានថែមទៀតផងពិតជាសាហាវមែនមិនខ្លាចញញើតសមត្ថកិច្ចអាជ្ញាធរបន្តិចសោះឡើយសង្ស័យមានខ្សែនិងខ្នងធំហើយមើលទៅបានចេះតែហ៊ានប្រព្រឹត្តបើកល្បែងសុីសងនិងប្រើអំពើហឹង្សាបែបនេះ! សុំបងប្អូនទាំងអស់គ្នានាំគ្នាជួយស៊ែរម្នាក់មួយផងដើម្បីឱ្យដឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននិងដល់លោកអធិការខណ្ឌមានជ័យឲ្យរកយុត្តិធម៌ជូនអ្នកសារព័ត៌មានយើងផង។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន។ (មានវីដេអូ)

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

(ភ្នំពេញ)៖នៅថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅអាគារសេរីភាព របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមការរៀបចំរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តមជាទីប្រឹក្សាក្រសួងព័ត៌មានជាច្រើនរូប លោកបណ្ឌិតនិងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យឧទ្ទេស លោកចាងហ្វាង និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មានប្រមាណ ១៩២ នាក់មកពី ៥0…

ស្នងការនគរបាលខេត្តព្រៃវែង ដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាបាន មិនត្រូវអប់រំទៀតនោះទេ

(ព្រៃវែង)៖ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ ។ ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន…

ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី សូមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលត្រូវបានតែងតាំងជា មេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតំឡើងមុខតំណែងនេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមក្នុងការចូលរួមពង្រឹងសន្តិសុខជាតិ រួមចំណែកដ៏សំខាន់ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាជាបន្តបន្ទាប់។ សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមក្នុងការការពារនូវសុខសន្តិភាព…

ករណីយករថយន្ត​មកបាំង​ទីតាំង​ប្រកប អាជីវកម្ម​របស់​អាជីវករ​ម្នាក់មិនឲ្យដំណើរការ

តាកែវ (ព័ត៌មានបឋម) ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នៅស្រុកបុរីជលសា ខេត្តតាកែវ ខុសត្រូវ​អី​និយាយ​គ្នា​ទៅ​ កុំអាង​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​ យកឡាន​មកបាំង​ទីតាំង​ អាជីវកម្ម​របស់​ អាជីវករ​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ត្រឹមត្រូវ​ ។  តាម​ដំណឹង​ ក្រុម​យករថយន្ត​មកបាំង​ទីតាំង​ អាជីវកម្ម​របស់​អាជីវករ​នេះ​​ធ្វើ​ អាជីវកម្ម​គ្មាន​ អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ទេ​ ។   ពាក់ព័ន្ធ​ករណី​នេះ​ សូម​ ឯកឧត្ដម​ អភិបាល​ខេត្ត​តាកែវ​ មេត្តា​ពិនិត្យមើល​ផង​ កុំអោយ​ឈ្មួញ​រកស៉ី​ខុសច្បាប់​ទៅ​បំពាន​អ្នក​មាន​ច្បាប់​ ។