(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នា ទីស្នាក់ការកណ្ដាលសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ដែលមានទីស្នាក់ការស្ថិតនៅ បុរីរុងរឿង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានបើកវគ្គបំពាក់បំប៉ន កម្មវិធីគោលនយោបាយយុវជនគណបក្សប្រជាជនកម្ពុជានិងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំក្រុម ដែលមានសមាសភាពសមាជិកសមាជិកាចូលរួមប្រមាណជា ៨០ នាក់។ ពិធីនោះដែរក៏មានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
Author: PPT-News
លោក ហែមប្រសើរ ប្រធានសម្ព័ន្ធភាពអន្លំសមាគមអង្គការសង្គមស៊ីវិល បានដឹកនាំប្រតិភូ១ក្រុម ទៅទស្សនកិច្ចសិក្សា នៅឧទ្យានជាតិរាជបណ្ឌិត្យសភា តេជោសែនឫស្សីត្រឹប
(ព្រះវិហារ)÷នាព្រឹកថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ព្រមទាំងមានការចូលរួមអមដំណើរដោយថ្នាក់ដឹកនាំ សមាគមអង្គការ ចំនួន ១៣ អង្គភាព ដែលជាសមាជិកនៃក្រុមការងារ រួមមាន៖ ១.សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ២.សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព…
សំណើស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់ គណបក្សកាវក្លៃ
(ភ្នំពេញ)÷ អង្គភាព កាសែតពន្លឺពេជ្រ និង គេហទំព័រភីភីធីញូស៍ សូមគោរពជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និង ឯកឧត្តម ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា សំណើស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់ គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។
ប្រមុខក្រសួងមហាផ្ទៃរំលឹកកម្លាំងនគរបាលជាតិត្រូវអនុវត្តជាប់ជាប្រចាំមិនថាយប់មិនថាថ្ងៃដើម្បីការពារពលរដ្ឋ
(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរំលឹកដល់កងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃនោះឡើយ ដើម្បីបម្រើការពារជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យនគរបាលទាំងអស់ត្រូវរួមសាមគ្គីគ្នា ដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ផងដែរ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង…
អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការសិក្សាធ្វើបណ្ណបើកបរម៉ូតូចាប់ពីកម្លាំង៦០សេសេ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានអះអាងថា ការសិក្សាធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងចាប់ពី៦០សេសេឡើងទៅ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ហើយមួយវិញទៀតការសិក្សាឲ្យមានការធ្វើបណ្ណនេះ ក៏ពុំមែនជាលក្ខខណ្ឌដាច់ខាតនោះដែរ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយានយន្តនោះតែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ផង និងគាំទ្រផងក្រោយសារព័ត៌មានបានចុះផ្សាយថា «រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី ស្នើឲ្យពិចារណាធ្វើបណ្ណបើកបរម៉ូតូឡើងវិញ ចាប់ពីកម្លាំង ៦០សេសេឡើងទៅ»។ តាមសេចក្តីប្រកាសបញ្ជាក់ព័ត៌មានអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា«ការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត»ប៉ុណ្ណោះ ដោយអនុសាសន៍១.សិក្សាសម្រាប់អនាគត គឺជាស្មារតីអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺទី១ លោកចង់សង្កត់ធ្ងន់ថា…
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី
(រាជធានីភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសបដិសេធ និងច្រានចោលជាដាច់ខាតតបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃ – ទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១. ករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺ ឯកឧត្តមបណ្ឌិត ស សុខា…
ក្រុមការងារមូលនិធី មិត្តជួយមិត្ត របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានចុះសួរសុខទុក្ខនិងនាំយកថវិកាមូលនិធិមនុស្សធម៌ ជួយឧបត្ថម្ភថ្លៃព្យាបាលជំងឺ ភរិយាលោក យ៉េប ហាំ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ លោក ប៉ាល់ សៅជាតិ អគ្គលេខាធិការរងសមាគម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ាង គឹម ស្រឿន ទីប្រឹក្សាជាន់ខ្ពស់សមាគម បានដឹកនាំក្រុមការងារសមាគម បានចុះសាកសួរសុខទុក្ខ និងនាំយកមូលនិធិ មិត្តជួយមិត្ត របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ដើម្បីជួយឧបត្ថម្ភថ្លៃព្យាបាលជំងឺ…
លោកបណ្ឌិត ហ៊ាង គឹមស្រឿន អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងកុំជឿតាមការបំផុសរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច
(ភ្នំពេញ) ៖ លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ និងកុំជឿតាមការឃោសនានិងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត។ លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានអំពាវនាវយ៉ាងដូច្នេះថា “សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូនពេញចិត្ត ជឿទុកចិត្ត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងកុំជឿតាមការញុះញង់ពីបុគ្គលណាមួយដែលធ្វើឲ្យបងប្អូនបាត់បង់សិទ្ធិនៅក្នុងការសម្រេចជ្រើសរើសអ្នកតំណាងដែលបងប្អូនស្រឡាញ់ពេញចិត្តឲ្យទៅគ្រប់គ្រងដឹកនាំប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍ជាតិ និងរក្សាស្ថេរភាពនយោបាយ សន្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមកម្ពុជា”។
ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បង្ហោះសារជូនពរកងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានបង្ហោះសារជូនពរតាមរយៈ Facebookរបស់ឯកឧត្តមទៅកាន់កងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព។ ឯកឧត្តមបណ្ឌិតបានសរសេរថា «ខ្ញុំបាទប៉ាន់ខែម ប៊ុនថននិងក្រុមគ្រួសាររួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ក្នុងនាមប្រជាជនកម្ពុជាដែលកំពុងរស់ក្រោមម្លប់សុខសន្តិភាព. សូមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តរតនគិរី មណ្ឌលគិរីនិងខេត្តក្រចេះ ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម កំពុងរងការបំពានដោយយន្តហោះបញ្ជា គ្មានមនុស្សបើក ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ហើយខ្ញុំបាទក៏សូមគោរពជូនពរដល់កងកម្លាំងដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មនេះសូមទទួលបានជោគជ័យកុំបីខានឡើយ»។ សូមជម្រាបជូនថា បន្ទាប់ពីទទួលព័ត៌មានថា…