(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន រយៈពេល៣ថ្ងៃ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ…