សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

(ស្វាយរៀង)៖ សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង (ថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣)៖ ១. ប្រជាពលរដ្ឋគ្រប់អាជីព គ្រប់សាសនា និងគ្រប់ទីកន្លែង ជាពិសេសយុវជន បានយល់ដឹងអំពីស្នាដៃ និងបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បានសម្រេចចិត្តជ្រើសរើសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជារហូតជាង ៦ លាននាក់ នៅទូទាំងប្រទេស។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ, ទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត…

សេចក្តីជូនដំណឹងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពបានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៣ទៀតហើយ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពសូមជម្រាបជូន ដល់ សាធារណៈជន និង បងប្អូនអ្នកសារព័ត៌មាន ទាំងអស់ ឲ្យបានជ្រាបថា សមាគមនឹងមានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពេញ១ថ្ងៃគឺនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ ២០២៣ ចាប់ពីម៉ោង៧នឹង00នាទី ព្រឹកដល់ម៉ោង៥នឹង០០នាទី ល្ងាចនៅអគារសេរីភាព ស្ថិតនៅ វិថីវិចិត្រសិល្បៈ (ផ្លូវOCIC) សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៣ នេះមានការចូលរួមបង្រៀនពីសំណាក់ សាស្រ្តាចារ្យបណ្ឌិតនិង ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យឧទ្ទេស ដែលមានបទពិសោធន៍ល្អៗជាច្រើនរូប ដូចជាសាស្ត្រាចារ្យ ឧកញ៉ាបណ្ឌិត ជា ចំរើន។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការផ្តល់កិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីចែកវិញ្ញាប័ណ្ណប័ត្របញ្ជាក់ការសិក្សាជូន។…

លោកវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុប្រធានគណៈចលនាសាសនិកឥស្លាមប្រចាំខេត្តតាកែវ និងអង្គការគោលដៅមនុស្សធម៌ ប្រគល់អណ្តូងទឹកស្អាតបំពាក់សុីតេនទឹក ចំនួន៣ ជូនសហគមន៍សាសនិកឥស្លាមភូមិកំពង់យោល

(តាកែវ )៖ តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា  លោកវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុប្រធានគណៈចលនាសាសនិកឥស្លាមប្រចាំខេត្តតាកែវ បានសហការជាមួយអង្គការគោលដៅមនុស្សធម៌ ដែលមានលោក ឌេន សាហ្វី ជាប្រធាន បានចុះប្រគល់អណ្តូងទឹកស្អាតបំពាក់សុីតេនទឹក ចំនួន៣ ជូនសហគមន៍ សាសនិកឥស្លាមភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃ ពុធ១៣ រោច ខែ ពិសាខ…

សេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សមហាសាមគ្គីជាតិខ្មែរ

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា គណបក្សមហាសាមគ្គីជាតិខ្មែរបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយតម្កល់នៅក្រសួងមហាផ្ទៃ ស្របតាមប្រកាសលេខ១៤៦៣ ប្រក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ តែក្រោយមកគណបក្សមហាសាមគ្គីជាតិខ្មែរ បានបាត់ទម្រង់លិខិតចុះបញ្ជីច្បាប់ដើមរកមិនឃើញ ដែលជាហេតុគណបក្សធ្វើការប្រកាសស្ដីពីការបាត់ស្របតាមលក្ខច្បាប់ជាធរមាន។

ពលរដ្ឋ១១គ្រួសារ នៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបង ដែលបោកលុយជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាល

(បាត់ដំបង)៖ ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៉ឹម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៉ឹម សុខុន បានបោកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន PPT-News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលតំណាងឲ្យប្រជាពលរដ្ឋ១១គ្រួសារ…

ក្រុមការងារសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនក្រុមគ្រួសារ លោក ងួន ផល្លា និពន្ធនាយករងគេហទំព័រភីភីធីញូស៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យ

  (ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ាល់ សៅជាតិ អគ្គលេខាធិការរង តំណាងលោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកថវិកាសប្បុរសធម៌ជូនដល់ លោក ងួន ផល្លា និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះក៏មានការអមដំណើរពី សំណាក់ លោក អ៊ុក សារឹម អនុប្រធានលេខាធិការដ្ឋាន និងលោក អ៊ុន សារឿន ប្រធានការិយាល័យទំនាក់ទំនងផងដែរ។ ឆ្លៀតក្នុងឱកាសនោះ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌…

សម្ដេចក្រឡាហោម ប្រកាសតែងតាំងអភិបាលរងក្រុងអរិយក្សត្រចំនួន៦នាក់!

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចតែងតាំង អភិបាលរងក្រុងអរិយក្សត្រ ចំនួន៦រូប។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទ នៅថ្ងៃទី១៧.០៤.២០២៣។ ក្នុងប្រកាសនោះ បានតែងតាំងអភិបាលរងក្រុងអរិយក្ស ចំនួន៦រូបដូចខាងក្រោម៖ ទី១៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម។ ២៖ លោក ផុន គឹមឡុង។ ៣៖ លោក ស៉ឹង សុផាន់ណា។ ៤៖…

និស្សិតខ្មែរឥស្លាមដែលភៀសចេញពីស៊ូដង់ដែលមានសង្គ្រាមសន្ធោសន្ធៅបានមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រុមនិស្សិតខ្មែរឥស្លាមចំនួន ៦រូប បានមកដល់កម្ពុជាហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុនបាងកកអ៊ែវ៉េ បន្ទាប់ពីបានអន្តាគមន៍ពីរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស​ រួមនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ក្នុងការជម្លៀសនិស្សិតទាំងអស់នេះ ចេញពីប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមយ៉ាងសន្ធោសន្ធៅ នៅរដ្ឋធានីកាទុំ។ នាឱកាសទទួលនិស្សិតទាំង៦ រូបនេះ មានវត្តមាន ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម…

យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធទៅនិងបទល្មើសព្រៃឈើ

(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។ យោងតាមរបាយការណ៏បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា រឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ…