(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។ យោងតាមរបាយការណ៏បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា រឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ…
Category: ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់!
( សៀមរាប )៖ ថ្លែងបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែមេសា ម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្រើនរំឭក ដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រម សីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះ ការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្រមសីលធម៌មានសារៈសំខាន់ វាមិនមែនមាន លក្ខណៈបង្ខំ ត្រូវមានទោស…
អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំកម្លាំងអន្តរាគមន៍ជួលជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់
(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី យុវជន អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យ និងដឹកនាំកម្លាំងអន្តរាគមន៍ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជាមួយគ្នានោះក៍បានផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សង្កាត់ម្កាក់ ៤១ ខ្នង លើ៤១គ្រួសារ។ ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ…
សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយគណៈចលនា សាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុប ៣,៥៤០នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងកិច្ចសំណេះសំណាលនោះ លោក អូស្មាន ហាហ្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិនៃការបង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកបានបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ដឹកនាំគណៈគ្រប់គ្រង ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសារ លោក ប៉ាល់ សៅជាតិ ដែលកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីពេទ្យ
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជា ប្រធានកិត្តិយសសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព និង ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាទីប្រឹក្សាជាន់ខ្ពស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយសប្បុរសធម៌របស់សប្បុរសជនជូនដល់លោកប៉ាល់ សៅជាតិ ជាចាងហ្វាងគេហទំព័រពន្លឺពេជ្រនិងជាអគ្គលេខាធិការរង សមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពដែលភរិយារបស់លោកកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីពេទ្យ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ៊ុន មករា ប្រធានសមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមទាំង២និងសមាជិកសមាជិការនៃសមាគមទាំងអស់ជូនចំពោះក្រុមគ្រួសាររបស់លោក…
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀនឱ្យបានកៀកជិតទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស
(កំពង់ចាម)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពព នៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសូមសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលជាច្រើន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី…
ឯកឧត្ដម ខៀវ កាញារីទ្ធ អនុញ្ញាតកីឡាករ Thiago Teixeira ចូលជួបសម្តែងការគួរសម និងជូនថវិកាឧបត្ថម្ភ
(ភ្នំពេញ)៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យឧកញ៉ា ស្រី ចាន់ថន ដឹកនាំកីឡាករប្រដាល់គុនខ្មែរសញ្ជាតិប្រេស៉ីល លោក Thiago Teixeira និងភរិយា ចូលជួបសម្តែងការគួរសម និងផ្តល់ជូនថវិការបស់លោករដ្ឋមន្ត្រី ចំនួន ១ ០០០ដុល្លារ និងថវិការបស់លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ៥០០ដុល្លារ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ការជួយឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរ…
ឈ្មួញជើងខ្លាំងសំរុកដឹកឈើដឹកជញ្ជូនឈើចេញពីស្រុកកែវសីមាយ៉ាងពេញបន្ទុក សមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប ខ្លាចបាត់បង់ភពចំណូលមែនទេ?
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះឈ្មោះ ម៉ែអាស្រួច និងឈ្មោះ ឃីន ជាមេឈ្មួញជើងខ្លាំងដឹកជញ្ជូនឈើចេញពីស្រុកកែវសីមាយ៉ាងពេញបន្ទុក សមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប ខ្លាចបាត់បង់ភពចំណូល ? ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា មេឈ្មួញឈ្មោះ ម៉ែអាស្រួច និងឈ្មោះ ឃីន ដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ឆ្លងកាត់មុខស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចច្រើនកន្លែង ។ ប៉ុន្តែមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាលក្នុងស្រុកកែវសីមា មិនទាន់ចាត់វិធានការបង្ក្រាប ហើយឈ្មួញទាំងពីនាក់នោះ នៅតែមានឱកាស ដឹកជញ្ជួនអានុផលព្រៃឈើ ចេញពីស្រុកកែវសីមា…
សាហាវមែនមិនខ្លាចញញើតសមត្ថកិច្ចអាជ្ញាធរបន្តិចសោះឡើយសង្ស័យមានខ្សែនិងខ្នងធំហើយមើលទៅ
ភ្នំពេញខណ្ឌមានជ័យ៖ពេលនេះឃើញមុខមាត់អ្នកកាងល្បែងនិងបើកល្បែងច្បាស់ហេីយនេះជាក្រុមដែលប្រើអំពើហិង្សាលើអ្នកសារព័ត៌មានថែមទាំងហ៊ានបើកល្បែងស៊ីសងផ្គើននឹងប្រសាសន៍របស់សម្ដេចពុកហេីយហ៊ានប្រើអំពើហឹង្សាដាក់អ្នកសារព័ត៌មានថែមទៀតផងពិតជាសាហាវមែនមិនខ្លាចញញើតសមត្ថកិច្ចអាជ្ញាធរបន្តិចសោះឡើយសង្ស័យមានខ្សែនិងខ្នងធំហើយមើលទៅបានចេះតែហ៊ានប្រព្រឹត្តបើកល្បែងសុីសងនិងប្រើអំពើហឹង្សាបែបនេះ! សុំបងប្អូនទាំងអស់គ្នានាំគ្នាជួយស៊ែរម្នាក់មួយផងដើម្បីឱ្យដឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននិងដល់លោកអធិការខណ្ឌមានជ័យឲ្យរកយុត្តិធម៌ជូនអ្នកសារព័ត៌មានយើងផង។