ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី សូមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលត្រូវបានតែងតាំងជា មេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតំឡើងមុខតំណែងនេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមក្នុងការចូលរួមពង្រឹងសន្តិសុខជាតិ រួមចំណែកដ៏សំខាន់ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាជាបន្តបន្ទាប់។ សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមក្នុងការការពារនូវសុខសន្តិភាព…

ករណីយករថយន្ត​មកបាំង​ទីតាំង​ប្រកប អាជីវកម្ម​របស់​អាជីវករ​ម្នាក់មិនឲ្យដំណើរការ

តាកែវ (ព័ត៌មានបឋម) ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នៅស្រុកបុរីជលសា ខេត្តតាកែវ ខុសត្រូវ​អី​និយាយ​គ្នា​ទៅ​ កុំអាង​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​ យកឡាន​មកបាំង​ទីតាំង​ អាជីវកម្ម​របស់​ អាជីវករ​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ត្រឹមត្រូវ​ ។  តាម​ដំណឹង​ ក្រុម​យករថយន្ត​មកបាំង​ទីតាំង​ អាជីវកម្ម​របស់​អាជីវករ​នេះ​​ធ្វើ​ អាជីវកម្ម​គ្មាន​ អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ទេ​ ។   ពាក់ព័ន្ធ​ករណី​នេះ​ សូម​ ឯកឧត្ដម​ អភិបាល​ខេត្ត​តាកែវ​ មេត្តា​ពិនិត្យមើល​ផង​ កុំអោយ​ឈ្មួញ​រកស៉ី​ខុសច្បាប់​ទៅ​បំពាន​អ្នក​មាន​ច្បាប់​ ។

ឯកឧត្តម ម៉ែន វិបុលអធិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង

(ស្វាយរៀង)៖នាព្រឹកថ្ងៃអង្គារ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុលអធិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ គ.ស ២០២៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខ ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត…

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

ភ្នំពញ៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាពរនូវ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោម វិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស…

សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា

(ភ្នំពេញ)៖ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានទាំង១៣ទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសអំពីការឯកភាពជាឯកច្ឆ័ន្ទ ក្នុងចងសម្ព័ន្ធភាពជាមួយគ្នា ចាប់ពីពេលនេះតទៅ ដើម្បីសហការរួមគ្នាបំពេញតួនាទីភារកិច្ចដែលអាច រួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ។ ថ្នាក់ដឹកនាំជាតំណាងសមាគមសារព័ត៌មានទាំង១៤ ក៏បានចុះ «អនុស្សារណៈយោគយល់គ្នា» សម្រាប់ជាមូលដ្ឋានត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។ សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅ…

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីន

(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីននាព្រឹកថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២៣នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ ក្នុងឪកាសនោះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ពិធីប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីន នាថ្ងៃនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀត បន្ថែមលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសក្ដានុពលរបស់ខេត្ដ ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាបន្ដបន្ទាប់ ធ្វើឲ្យសេដ្ឋកិច្ចខេត្ដស្វាយរៀង មានកំណើនគួរឲ្យកត់សម្គាល់ ជីវភាពប្រជាជនកាន់តែល្អប្រសើរ កាត់បន្ថយបានជាអតិបរមា នៃការធ្វើចំណាកស្រុក ទៅស្វែងរកការងារធ្វើនៅក្រៅខេត្ត ។…

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន រំលឹកឲ្យមន្ដ្រីនគរបាលត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ ពិសេសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងគ្រឿងញៀន។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ និងបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ…

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា តុញ សុមាលី ម្ដាយបង្កើតឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា តុញ សុមាលី ដែលបានទទួលមរណភាព កាលពីពេលថ្មីៗនេះ ក្នុងជន្មាយុ ៩០ឆ្នាំ ដែលឧបាសិកាជាមាតាបង្កើតឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី…

រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(ភ្នំពេញ)៖ «យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា»។ នេះជាការអះអាងរបស់ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បញ្ជាក់ទៀតថា លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះតួនាទីរបស់លោកនៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។…

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សម្ដេចតេជោ ហ៊ុន សែន ជាមហាវីរៈជនសង្រ្គោះ ការពារ និងបម្រើប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមហាវីរៈជន ស្នេហាពិតប្រាកដ បានជួយសង្រ្គោះប្រទេសជាតិ រំដោះ ជីវិតប្រជាពលរដ្ឋរួចចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ការពារជាតិ សាសនា ព្រះមហាក្សត្រ រក្សាអធិបតេយ្យភាព និងបូរណៈភាពបានគង់វង្ស បម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលរត់ចោលប្រជាពលរដ្ឋនៅពេលជួបការលំបាក។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ធ្វើឡើងនៅព្រឹកថ្ងៃទី១៧…