សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការ​កងស្វ័យការពារជើងគោកជប៉ុន ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យ​ការពារ​ជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​មួយចំនួន។ នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ បាននិងកំពុងទស្សនកិច្ចនៅក្នុង​ប្រទេស​កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ​វិស័យ​កងទ័ពជាមួយប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោកក៏បានជួប​ពិភាក្សា​ការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ហើយក៏បានជួបជាមួយឧត្តមសេនីយ៍ឯក…

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពបានត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី២

(ភ្នំពេញ)៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពបានត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី២ ជូនដល់ សាធារណៈជន និង បងប្អូនអ្នកសារព័ត៌មាន ទាំងអស់រយៈពេលពេញ ១ថ្ងៃគឺនៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ម៉ោង ៥:០០ ល្ងាច នៅ អគារសេរីភាព ស្ថិតនៅ វិថីវិចិត្រសិល្បៈ (ផ្លូវOCIC)…

ពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងក្រោមឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង

(ស្វាយរៀង)៖ ព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាសាលប្រជុំ អគារ ឃ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្តនឹង សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ…

សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” នៅស្រុកស្វាយអន្ទរ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ”  ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារ លោកបណ្ឌិត ទូច សុឃៈ និងលោក សក ឡី អនុប្រធាន ព្រមទាំងក្រុមការងារ បានចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ៣៧៤នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ក្នុងស្រុកស្វាយអន្ទរ…

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រសួងសុខាភិបាល រៀបចំកន្លែងព្យាបាលដោយឥតគិតថ្លៃ ដល់កីឡាករ កីឡាការិនីដែលរងរបួស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងការប្រកួតដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

លោក ហួត ពិសិដ្ឋ អធិការរងនគរបាលខណ្ឌចំការមន ប្រឈមមុខនឹងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិពាក់ព័ន្ធករណីគ្រឿងញៀន

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ថា:លោកវរសេនីយ៍ទោ ហួត ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា និងលោកឧកញ៉ា

(ឡាវ)៖ អ្នកឧកញ៉ា និងលោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ត្រូវបានប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ

សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត «មេដាយ ផូសៃឡានសាង» ពីប្រធានាធិបតីនៃប្រទេសឡាវ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ

ខ្មែរ ប៊ែវើរីជីស ចំណាយជិត៣០ម៉ឺនដុល្លារ រួមចំណែកជំរុញការសិក្សាសិស្សឲ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ គិតតាំងពីឆ្នាំ២០១៦ ដល់ ២០២៣ ខ្មែរ ប៊ែវើរីជីស បានចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀន ចំនួន ៣៧ ដែលគិតជាថវិកាប្រមាណ ២០ ទៅ ៣០ ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ នៅតាមបណ្ដាលខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ គម្រោង «សាលាស្អាត» បានលើកកម្ពស់សោភ័ណភាពនៅតាមសាលារៀន តាមរយៈការជូសជុសនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវបេតុង ក្រាលការ៉ូឡា របងសាលា ក្លោងទ្វារ ដងទង់ជាតិ ទីលានកីឡាបាល់ទាត់ និងបាល់ទះជាដើម។ គួរបញ្ជាក់ថា គម្រោង…

ពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេចំនួន ២១គ្រួសារ នៅស្រុកពាមជរ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

(ព្រៃវែង)៖ លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ដល់គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេចំនួន ២១គ្រួសារ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ នាឱកាសនោះ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវសេចក្តីនឹករលឹកពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្ត និងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត…