សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ជាសមាគមអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងមហាផ្ទៃនិងក្រសួងព័តមាន មានសមាជិកសមាជិការ ជាអ្នកសារព័ត៌មានជាច្រើននាក់ នៅតាមបណ្តា រាជធានី ខេត្ត ក្រុងនានា ទូទាំងប្រទេស ធ្វើសកម្មភាពផ្តោតលើវិស័យព័ត៌មាននិងកិច្ចការមនុស្សធម៌ ។ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានចូលរួមយ៉ាងសកម្ម ក្នុងការពិនិត្យមើលការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងបានតាមដានយ៉ាងចូលចិត្តទុកដាក់បំផុត ចំពោះ លទ្ធផលបឋមនៃការបោះឆ្នោត ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងនោះសមាគម បានពិនិត្យឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះបានប្រព្រឹត្តទៅដោយ សេរី…
Category: ព័ត៌មានជាតិ
អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣
អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ពាមប្រធ្នោះបន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងឃុំពាមប្រធ្នោះ
(ខេត្ដកំពង់ចាម)៖ ថ្ងៃសៅរ៍៦រោច ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទីព្រឹក ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ពាមប្រធ្នោះនិងលោកជំទាវសហការីក្រុមការងារ សហការជាមួយគណបក្សឃុំ និងស្រុក បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី២ នៅទូទាំងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានសមាជិកសមាជិការចូលរួមសរុបចំនួន២៥០នាក់ ក្នុងនោះមធ្យោបាយរថយន្តសរុប១៥គ្រឿងនិងម៉ូតូសរុប៩៥គ្រឿង ។ ជាលទ្ធផលកម្មវិធីប្រព្រឹត្ដទៅពោពេញដោយក្តីសប្បាយរីករាយ…
លោកបណ្ឌិត ហ៊ាង គឹមស្រឿន អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងកុំជឿតាមការបំផុសរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច
(ភ្នំពេញ) ៖ លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ និងកុំជឿតាមការឃោសនានិងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត។ លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានអំពាវនាវយ៉ាងដូច្នេះថា “សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូនពេញចិត្ត ជឿទុកចិត្ត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងកុំជឿតាមការញុះញង់ពីបុគ្គលណាមួយដែលធ្វើឲ្យបងប្អូនបាត់បង់សិទ្ធិនៅក្នុងការសម្រេចជ្រើសរើសអ្នកតំណាងដែលបងប្អូនស្រឡាញ់ពេញចិត្តឲ្យទៅគ្រប់គ្រងដឹកនាំប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍ជាតិ និងរក្សាស្ថេរភាពនយោបាយ សន្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមកម្ពុជា”។
ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បង្ហោះសារជូនពរកងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានបង្ហោះសារជូនពរតាមរយៈ Facebookរបស់ឯកឧត្តមទៅកាន់កងកម្លាំងដែលបាន និងកំពុងអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រំដែនប៉ែកឦសាន ឱ្យទទួលបានជោគជ័យនិងសុវត្ថិភាព។ ឯកឧត្តមបណ្ឌិតបានសរសេរថា «ខ្ញុំបាទប៉ាន់ខែម ប៊ុនថននិងក្រុមគ្រួសាររួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ក្នុងនាមប្រជាជនកម្ពុជាដែលកំពុងរស់ក្រោមម្លប់សុខសន្តិភាព. សូមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តរតនគិរី មណ្ឌលគិរីនិងខេត្តក្រចេះ ដែលជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម កំពុងរងការបំពានដោយយន្តហោះបញ្ជា គ្មានមនុស្សបើក ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ ហើយខ្ញុំបាទក៏សូមគោរពជូនពរដល់កងកម្លាំងដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មនេះសូមទទួលបានជោគជ័យកុំបីខានឡើយ»។ សូមជម្រាបជូនថា បន្ទាប់ពីទទួលព័ត៌មានថា…
ពិធីសំណេះសំណាលរវាង ឯកឧត្តមប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ ជាមួយសមាជិកសមាជិកាសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព
(ភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសំណាក់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ នៅវិមាន ៧ មករា គ៨៥ ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជា ១០០ នាក់។ វិធីនេះដែរមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់គឺសំណាក់ឯកឧត្តមប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ ឯកឧត្តម គង់ ចំរុងជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម…
ប្រសាសន៍ស្នើសុំរបស់ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ទៅកាន់បងប្អ្នូនអ្នកសារព័ត៌មាន
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថនអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មានចំនួន១៥០នាក់ ដែលរៀបចំដោយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នៅអគារសេរីភាព។ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថនបានលើកឡើងថា «ការស្នើសុំរបស់ខ្ញុំនៅទីនេះ ចំពោះអ្នកសារព័ត៌មានទាំងអស់សូមយកចំណេះដឹងនាឱកាសនេះ រួមជាមួយវិជ្ជាជីវៈ ក្រមសីសធម៌ ប្រើប្រាស់ប្រកបដោយគុណតម្លៃលើវិស័យសារព័ត៌មាន ពិសេសអនុវត្តន៍ឱ្យខាងតែបាននូវអនុសាសន៍ដ៏មានតម្លៃរបស់សម្តេចតេជោនាយមរដ្ឋមន្ត្រីដែលលើកឡើងថា ១-អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត ២-អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»
រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពីធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣
(ខេត្តស្វាយរៀង)៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣ តាមដងផ្លូវលំក្រាលខ្សាច់ភ្នំ ស្ថិតនៅភូមិតាជៃ និងភូមិវាល្ងេីត ឃុំកំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល…