(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧…
Author: ppt
ញត្តិគាំទ្រលទ្ធផលបឋមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ជាសមាគមអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងមហាផ្ទៃនិងក្រសួងព័តមាន មានសមាជិកសមាជិការ ជាអ្នកសារព័ត៌មានជាច្រើននាក់ នៅតាមបណ្តា រាជធានី ខេត្ត ក្រុងនានា ទូទាំងប្រទេស ធ្វើសកម្មភាពផ្តោតលើវិស័យព័ត៌មាននិងកិច្ចការមនុស្សធម៌ ។ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានចូលរួមយ៉ាងសកម្ម ក្នុងការពិនិត្យមើលការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងបានតាមដានយ៉ាងចូលចិត្តទុកដាក់បំផុត ចំពោះ លទ្ធផលបឋមនៃការបោះឆ្នោត ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងនោះសមាគម បានពិនិត្យឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះបានប្រព្រឹត្តទៅដោយ សេរី…
សេចក្តីថ្លែងការណ៍គាំទ្រ របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព
សេចក្តីថ្លែងការណ៍គាំទ្រ របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពដែលបានដាក់អ្នកសង្កេតការណ៍សរុប៥៥៥៣នាក់ចូលរួមសង្កេតការណ៍នៅទូទាំងប្រទេស នូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
សេចក្ដីថ្លែងការណ៍ របស់សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
សេចក្ដីថ្លែងការណ៍ របស់សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣
អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។