សេចក្ដីប្រកាសព័ត៌មានរបស់ គណបក្សមហាសាមគ្គីជាតិខ្មែរ

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា គណបក្សមហាសាមគ្គីជាតិខ្មែរបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយតម្កល់នៅក្រសួងមហាផ្ទៃ ស្របតាមប្រកាសលេខ១៤៦៣ ប្រក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ តែក្រោយមកគណបក្សមហាសាមគ្គីជាតិខ្មែរ បានបាត់ទម្រង់លិខិតចុះបញ្ជីច្បាប់ដើមរកមិនឃើញ ដែលជាហេតុគណបក្សធ្វើការប្រកាសស្ដីពីការបាត់ស្របតាមលក្ខច្បាប់ជាធរមាន។

ពលរដ្ឋ១១គ្រួសារ នៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបង ដែលបោកលុយជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាល

(បាត់ដំបង)៖ ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៉ឹម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៉ឹម សុខុន បានបោកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន PPT-News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលតំណាងឲ្យប្រជាពលរដ្ឋ១១គ្រួសារ…

ក្រុមការងារសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនក្រុមគ្រួសារ លោក ងួន ផល្លា និពន្ធនាយករងគេហទំព័រភីភីធីញូស៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីពេទ្យ

  (ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ាល់ សៅជាតិ អគ្គលេខាធិការរង តំណាងលោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកថវិកាសប្បុរសធម៌ជូនដល់ លោក ងួន ផល្លា និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះក៏មានការអមដំណើរពី សំណាក់ លោក អ៊ុក សារឹម អនុប្រធានលេខាធិការដ្ឋាន និងលោក អ៊ុន សារឿន ប្រធានការិយាល័យទំនាក់ទំនងផងដែរ។ ឆ្លៀតក្នុងឱកាសនោះ…

ចាប់បានហើយ!ល្បង២នាក់ ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋ តាមដងផ្លូវ ចាប់បានម្នាក់ហើយ នៅឡើយ ល្បងដោះអាវ

(ភ្នំពេញ) ៖  បុរស២នាក់ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋកាលពីយប់មិញវេលាម៉ោង ១១ និង៣០  នាទីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានម្នាក់ ហើយ យកមកសួរនាំហើយ ។ សូមរំលឹកបុរសពីរនាក់ ជិះម៉ូតូណៃហត ១គ្រឿង ធ្វើខ្លួនឯងជាសមត្ថកិច្ច ចាប់ប្រជាពលរដ្ឋឆែករកគ្រឿងញៀននិងប្រើហិង្សា ។  ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតទ្បើងនៅម៉ោងជិត១២យប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ១៩៨៦…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែលពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ និងជាប្រធានកាកបាទក្រហមកម្ពុជា រួមទាំងកូនៗរបស់សម្ដេចទាំងទ្វេរផងដែរ។ ពិធីនេះបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌…