អុញនោះ! ថាមែនមែន មានចោរឆ្ងាយឯណា តាមពិតចោរលួចគាស់តូបយកសម្ភារៈរបស់អាជីវករក្នុងផ្សារ ជាសន្តិសុខកូនចៅប្រធានផ្សារសោះ

(កោះកុង): ទំនាយចាស់បុរាណបានចាថាអ្នកសាងអំពើល្អ រមែងតែជួបផលអា បើអ្នកសាងអំពើអាក្រក់ រមែងតែងតែជួបផលអាក្រក់! ដូច្នេះបើអ្នកចង់បានផលល្អអ្នកត្រូវចាកជៀសឲ្យផុតអំពីអំពើអាក្រក់ទាំងឡាយ ដែលមនុស្សគ្រប់រូបមិនពេញ ចិត្ត។ ដោយឡែកក្រឡេកមកមើលមនុស្ស១នាក់ដែលជាសន្តិសុខផ្សារដង ទង់ ដែលប្រព្រឹត្តអំពើអាក្រក់ លួចគាស់យករបស់គេ មិនបានយូរប៉ុន្មានថ្ងៃផង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងខេមរភូមិន្ទ បានឱ្យដឹងថាក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរង គ្រោះឈ្មោះហោ សាលាង អាយុ ៦៥ឆ្នាំ មុខរបរលក់ដូរក្នុងផ្សារដងទង់ ថាមានករណីចោរលូចគាស់តូប គាស់យកក្រវិលស្រាបៀចំនួន ៤៥កេស និងសម្ភារ:មួយចំ នួនទៀត កាលពីថ្ងៃទី២៥  ខែមេសា ឆ្នាំ ២០២៣…

សម្ដេចក្រឡាហោម ប្រកាសតែងតាំងអភិបាលរងក្រុងអរិយក្សត្រចំនួន៦នាក់!

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចតែងតាំង អភិបាលរងក្រុងអរិយក្សត្រ ចំនួន៦រូប។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទ នៅថ្ងៃទី១៧.០៤.២០២៣។ ក្នុងប្រកាសនោះ បានតែងតាំងអភិបាលរងក្រុងអរិយក្ស ចំនួន៦រូបដូចខាងក្រោម៖ ទី១៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម។ ២៖ លោក ផុន គឹមឡុង។ ៣៖ លោក ស៉ឹង សុផាន់ណា។ ៤៖…

និស្សិតខ្មែរឥស្លាមដែលភៀសចេញពីស៊ូដង់ដែលមានសង្គ្រាមសន្ធោសន្ធៅបានមកដល់កម្ពុជាហើយ

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រុមនិស្សិតខ្មែរឥស្លាមចំនួន ៦រូប បានមកដល់កម្ពុជាហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុនបាងកកអ៊ែវ៉េ បន្ទាប់ពីបានអន្តាគមន៍ពីរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស​ រួមនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ក្នុងការជម្លៀសនិស្សិតទាំងអស់នេះ ចេញពីប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមយ៉ាងសន្ធោសន្ធៅ នៅរដ្ឋធានីកាទុំ។ នាឱកាសទទួលនិស្សិតទាំង៦ រូបនេះ មានវត្តមាន ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម…

យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធទៅនិងបទល្មើសព្រៃឈើ

(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។ យោងតាមរបាយការណ៏បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា រឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ…

សាហាវមែន ប្អូនថ្លៃបាញ់ប្រហារបងថ្លៃនិងបងជីដូនមួយស្រី២នាក់ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ហើយខ្មាន់កាំភ្ល់ងបានបាញ់ខ្លួនឯងរងរបួសធ្ងន់

(កំពត)៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណ:បុរសជាប្អូនថ្លៃដែលជាខ្មាន់កាំភ្លើងបានបាញ់ប្រហារជាច្រើនគ្រាប់ ហើយខ្មាន់កាំភ្លើងព្យាយាមបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ។ ដែលហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ខ្មាន់កាំភ្លើងខាងលើឈ្មោះ មា កុម្ភះជេម អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ចំណែកស្ត្រីរងគ្រោះដែលជាបង ជាដូនមួយបានត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងថ្លុកឈាម ចំណែកស្ត្រីដែលជាបងថ្លៃរងរបួសធ្ងន់កំពុងតែសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកខ្មាន់កាំភ្លើងកំពុងតែដេកស្តូកស្តឹងក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ។ ខណ:ពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវជុំវិញករណីបាញ់ប្រហារខាងលើនេះថាតើបណ្តាលមកពីករណីអ្វីទើបឈានដល់ការបាញ់ប្រហារពីសំណាកខ្មាន់កាំភ្លើងបែបនេះ៕