យុវតីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកិនយ៉ាងអាណោចអធម

(ភ្នំពេញ)៖ យុវតីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកិនយ៉ាងអាណោចអធម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៥៩៨ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះមានឈ្មោះ លី ហ្វាស៊ីរា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ភ្នំពេញ ជាបុគ្គលិកបម្រើការនៅម៉ាតឯកជនមួយកន្លែង។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាស្តូពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CG-0188 បើកបរដោយជនរងគ្រោះ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖  អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់!

( សៀមរាប )៖ ថ្លែងបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែមេសា ម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្រើនរំឭក ដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រម សីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះ ការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្រមសីលធម៌មានសារៈសំខាន់ វាមិនមែនមាន លក្ខណៈបង្ខំ ត្រូវមានទោស…

អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំកម្លាំងអន្តរាគមន៍ជួលជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី យុវជន អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យ និងដឹកនាំកម្លាំងអន្តរាគមន៍ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជាមួយគ្នានោះក៍បានផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សង្កាត់ម្កាក់ ៤១ ខ្នង លើ៤១គ្រួសារ។ ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ…

សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយគណៈចលនា សាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល​ជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុប ៣,៥៤០នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងកិច្ចសំណេះសំណាលនោះ លោក អូស្មាន ហាហ្សាន់ ប្រធានគណៈ​ចលនា​សាស​និកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិ​នៃការ​បង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកបានបន្តថា គណៈចលនាសាសនិកឥស្លាម​បានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន​នូវ​អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយ​ជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ…