សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ មិនគាំទ្រចំពោះអ្វី ដែលហៅថា “ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា”របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនេះឡើយ

សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ មិនគាំទ្រចំពោះអ្វី ដែលហៅថា “ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា”របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនេះឡើយ និងសូមថ្កោលទោសនូវរាល់ចេតនាទាំងឡាយណាដែលប៉ុនប៉ងចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន ដែលកើតចេញមកពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតី ក្នុងពិធីសែនក្រុងពាលីសម្រាប់រៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៥”

(ព្រៃវែង)៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីសែនក្រុងពាលីសម្រាប់រៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៥” នៅបរិវេណសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ក្រុងព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី…

អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរបានអញ្ជើញចុះសាកសួរសុខទុក្ខនិងសម្រេចសាងសង់ផ្ទះដែកជូនដល់ស្ត្រីមេម៉ាយទុរគតដែលរងគ្រោះដោយអគ្គីភ័យ

(កំពង់ធំ) ៖ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ស្ត្រីមេម៉ាយ មានឈ្មោះ សន អ៊ត ជាស្ត្រីមេម៉ាយ កូនបួននាក់ ក្នុងបន្ទុក មានទីលំនៅស្ថិតនៅភូមិសម្រិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។…

ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបំពាក់បំប៉ន កម្មវិធីគោលនយោបាយ យុវជនគណបក្សប្រជាជនកម្ពុជានិងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំក្រុម ជូនដល់សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព

(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នា ទីស្នាក់ការកណ្ដាលសម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ដែលមានទីស្នាក់ការស្ថិតនៅ បុរីរុងរឿង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានបើកវគ្គបំពាក់បំប៉ន កម្មវិធីគោលនយោបាយយុវជនគណបក្សប្រជាជនកម្ពុជានិងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំក្រុម ដែលមានសមាសភាពសមាជិកសមាជិកាចូលរួមប្រមាណជា ៨០ នាក់។ ពិធីនោះដែរក៏មានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

លោក ហែមប្រសើរ ប្រធានសម្ព័ន្ធភាពអន្លំសមាគមអង្គការសង្គមស៊ីវិល បានដឹកនាំប្រតិភូ១ក្រុម ទៅទស្សនកិច្ចសិក្សា នៅឧទ្យានជាតិរាជបណ្ឌិត្យសភា តេជោសែនឫស្សីត្រឹប

(ព្រះវិហារ)÷នាព្រឹកថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដែលដឹកនាំដោយ លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងជាប្រធានសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ព្រមទាំងមានការចូលរួមអមដំណើរដោយថ្នាក់ដឹកនាំ សមាគមអង្គការ ចំនួន ១៣ អង្គភាព ដែលជាសមាជិកនៃក្រុមការងារ រួមមាន៖ ១.សម្ព័ន្ធយុវជនសេនាមរតកសន្តិភាព ២.សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព…

សំណើស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់ គណបក្សកាវក្លៃ

(ភ្នំពេញ)÷ អង្គភាព កាសែតពន្លឺពេជ្រ និង គេហទំព័រភីភីធីញូស៍ សូមគោរពជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និង ឯកឧត្តម ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា សំណើស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់ គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ប្រោសប្រទានគោរមងារ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»។

ប្រមុខក្រសួងមហាផ្ទៃរំលឹកកម្លាំងនគរបាលជាតិត្រូវអនុវត្តជាប់ជាប្រចាំមិនថាយប់មិនថាថ្ងៃដើម្បីការពារពលរដ្ឋ

(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរំលឹកដល់កងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃនោះឡើយ ដើម្បីបម្រើការពារជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យនគរបាលទាំងអស់ត្រូវរួមសាមគ្គីគ្នា ដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ផងដែរ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង…

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការសិក្សាធ្វើបណ្ណបើកបរម៉ូតូចាប់ពីកម្លាំង៦០សេសេ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានអះអាងថា ការសិក្សាធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងចាប់ពី៦០សេសេឡើងទៅ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ហើយមួយវិញទៀតការសិក្សាឲ្យមានការធ្វើបណ្ណនេះ ក៏ពុំមែនជាលក្ខខណ្ឌដាច់ខាតនោះដែរ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយានយន្តនោះតែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ផង និងគាំទ្រផងក្រោយសារព័ត៌មានបានចុះផ្សាយថា «រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី ស្នើឲ្យពិចារណាធ្វើបណ្ណបើកបរម៉ូតូឡើងវិញ ចាប់ពីកម្លាំង ៦០សេសេឡើងទៅ»។ តាមសេចក្តីប្រកាសបញ្ជាក់ព័ត៌មានអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា«ការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត»ប៉ុណ្ណោះ ដោយអនុសាសន៍១.សិក្សាសម្រាប់អនាគត គឺជាស្មារតីអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺទី១ លោកចង់សង្កត់ធ្ងន់ថា…

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី

(រាជធានីភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ​ សូមប្រកាសបដិសេធ និងច្រានចោលជាដាច់ខាតតបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃ – ទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១. ករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺ ឯកឧត្តមបណ្ឌិត ស សុខា…