សំណើស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់ គណបក្សកាវក្លៃ

(ភ្នំពេញ)÷ អង្គភាព កាសែតពន្លឺពេជ្រ និង គេហទំព័រភីភីធីញូស៍ សូមគោរពជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និង ឯកឧត្តម ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា សំណើស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់ គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ប្រោសប្រទានគោរមងារ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»។

ប្រមុខក្រសួងមហាផ្ទៃរំលឹកកម្លាំងនគរបាលជាតិត្រូវអនុវត្តជាប់ជាប្រចាំមិនថាយប់មិនថាថ្ងៃដើម្បីការពារពលរដ្ឋ

(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរំលឹកដល់កងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃនោះឡើយ ដើម្បីបម្រើការពារជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យនគរបាលទាំងអស់ត្រូវរួមសាមគ្គីគ្នា ដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ផងដែរ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង…

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការសិក្សាធ្វើបណ្ណបើកបរម៉ូតូចាប់ពីកម្លាំង៦០សេសេ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានអះអាងថា ការសិក្សាធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងចាប់ពី៦០សេសេឡើងទៅ គឺដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត ហើយមួយវិញទៀតការសិក្សាឲ្យមានការធ្វើបណ្ណនេះ ក៏ពុំមែនជាលក្ខខណ្ឌដាច់ខាតនោះដែរ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយានយន្តនោះតែប៉ុណ្ណោះ។ ការលើកឡើងរបស់អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃនេះ គឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ផង និងគាំទ្រផងក្រោយសារព័ត៌មានបានចុះផ្សាយថា «រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថ្មី ស្នើឲ្យពិចារណាធ្វើបណ្ណបើកបរម៉ូតូឡើងវិញ ចាប់ពីកម្លាំង ៦០សេសេឡើងទៅ»។ តាមសេចក្តីប្រកាសបញ្ជាក់ព័ត៌មានអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា«ការសិក្សាធ្វើបណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត»ប៉ុណ្ណោះ ដោយអនុសាសន៍១.សិក្សាសម្រាប់អនាគត គឺជាស្មារតីអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺទី១ លោកចង់សង្កត់ធ្ងន់ថា…

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី

(រាជធានីភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ​ សូមប្រកាសបដិសេធ និងច្រានចោលជាដាច់ខាតតបទៅនឹងការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃ – ទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា “អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ» ដោយសូមបកស្រាយជូនមហាជនបានជ្រាបដូចខាងក្រោម៖ ១. ករណីផ្សាយថា សម្តេចក្រឡាហោម ស ខេង ផ្ទេរអំណាចឱ្យកូនប្រុស គឺ ឯកឧត្តមបណ្ឌិត ស សុខា…