រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពីធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣

(ខេត្តស្វាយរៀង)៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៣ តាមដងផ្លូវលំក្រាលខ្សាច់ភ្នំ ស្ថិតនៅភូមិតាជៃ និងភូមិវាល្ងេីត ឃុំកំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល…

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន រំលឹកឲ្យមន្ដ្រីនគរបាលត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ ពិសេសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងគ្រឿងញៀន។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ និងវគ្គបំប៉នជំនាញបច្ចេកទេសព្រហ្មទណ្ឌ និងបំពាក់ឋានន្ដរស័ក្ដិជូននាយនគរបាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការបំប៉នជំនាញកសាងបណ្ដាញមូលដ្ឋានសម្ងាត់របស់កម្លាំងសន្ដិសុខ…

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា តុញ សុមាលី ម្ដាយបង្កើតឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា តុញ សុមាលី ដែលបានទទួលមរណភាព កាលពីពេលថ្មីៗនេះ ក្នុងជន្មាយុ ៩០ឆ្នាំ ដែលឧបាសិកាជាមាតាបង្កើតឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី…

រដ្ឋាភិបាលកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

(ភ្នំពេញ)៖ «យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា»។ នេះជាការអះអាងរបស់ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បញ្ជាក់ទៀតថា លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះតួនាទីរបស់លោកនៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។…

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សម្ដេចតេជោ ហ៊ុន សែន ជាមហាវីរៈជនសង្រ្គោះ ការពារ និងបម្រើប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមហាវីរៈជន ស្នេហាពិតប្រាកដ បានជួយសង្រ្គោះប្រទេសជាតិ រំដោះ ជីវិតប្រជាពលរដ្ឋរួចចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ការពារជាតិ សាសនា ព្រះមហាក្សត្រ រក្សាអធិបតេយ្យភាព និងបូរណៈភាពបានគង់វង្ស បម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលរត់ចោលប្រជាពលរដ្ឋនៅពេលជួបការលំបាក។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ធ្វើឡើងនៅព្រឹកថ្ងៃទី១៧…