(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨…
Author: PPT-News
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៉ីដិ បាននិងកំពុងទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជាមួយប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោកក៏បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ហើយក៏បានជួបជាមួយឧត្តមសេនីយ៍ឯក…
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពបានត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី២
(ភ្នំពេញ)៖ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពបានត្រៀមរៀបចំបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី២ ជូនដល់ សាធារណៈជន និង បងប្អូនអ្នកសារព័ត៌មាន ទាំងអស់រយៈពេលពេញ ១ថ្ងៃគឺនៅថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ម៉ោង ៥:០០ ល្ងាច នៅ អគារសេរីភាព ស្ថិតនៅ វិថីវិចិត្រសិល្បៈ (ផ្លូវOCIC)…