សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន។ (មានវីដេអូ)

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន

(ភ្នំពេញ)៖នៅថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅអាគារសេរីភាព របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក្រោមការរៀបចំរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តមជាទីប្រឹក្សាក្រសួងព័ត៌មានជាច្រើនរូប លោកបណ្ឌិតនិងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យឧទ្ទេស លោកចាងហ្វាង និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មានប្រមាណ ១៩២ នាក់មកពី ៥0…

ស្នងការនគរបាលខេត្តព្រៃវែង ដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ពេលឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាបាន មិនត្រូវអប់រំទៀតនោះទេ

(ព្រៃវែង)៖ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ ។ ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន…

ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី សូមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលត្រូវបានតែងតាំងជា មេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការតំឡើងមុខតំណែងនេះគឺពិតជាស័ក្តិសមនឹងសមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមក្នុងការចូលរួមពង្រឹងសន្តិសុខជាតិ រួមចំណែកដ៏សំខាន់ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាជាបន្តបន្ទាប់។ សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមក្នុងការការពារនូវសុខសន្តិភាព…

ករណីយករថយន្ត​មកបាំង​ទីតាំង​ប្រកប អាជីវកម្ម​របស់​អាជីវករ​ម្នាក់មិនឲ្យដំណើរការ

តាកែវ (ព័ត៌មានបឋម) ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នៅស្រុកបុរីជលសា ខេត្តតាកែវ ខុសត្រូវ​អី​និយាយ​គ្នា​ទៅ​ កុំអាង​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​ យកឡាន​មកបាំង​ទីតាំង​ អាជីវកម្ម​របស់​ អាជីវករ​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ត្រឹមត្រូវ​ ។  តាម​ដំណឹង​ ក្រុម​យករថយន្ត​មកបាំង​ទីតាំង​ អាជីវកម្ម​របស់​អាជីវករ​នេះ​​ធ្វើ​ អាជីវកម្ម​គ្មាន​ អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ទេ​ ។   ពាក់ព័ន្ធ​ករណី​នេះ​ សូម​ ឯកឧត្ដម​ អភិបាល​ខេត្ត​តាកែវ​ មេត្តា​ពិនិត្យមើល​ផង​ កុំអោយ​ឈ្មួញ​រកស៉ី​ខុសច្បាប់​ទៅ​បំពាន​អ្នក​មាន​ច្បាប់​ ។